តម្លៃអង្ករនៅថៃ កើនឡើង ដល់ ៤៦៥-៤២៥ដុល្លារ ក្នុងមួយតោន ដោយសារតែការភ័យខ្លាច ចំពោះកង្វះខាតស្រូវ ដែលអាចកើតមានដោយសារតែគ្រោះរាំងស្ងួត ។

ក្រុងហូជីមិញ ថ្ងៃ១៦ខែសីហា២០១៩៖ តម្លៃនាំចេញអង្ករពី ប្រទេសវៀតណាម បានធ្លាក់ចុះនៅសប្តាហ៍នេះ ខណៈដែលប្រទេសនេះកំពុងព្យាយាមស្វែងរកអ្នកទិញថ្មីចំពេលមានតម្រូវការធ្លាក់ចុះពីប្រទេសចិន ខណៈពេលដែលគ្រោះរាំងស្ងួតនៅតែបន្តធ្លាក់ចុះការផ្គត់ផ្គង់នៅក្នុងប្រទេសថៃ។

តម្លៃអង្ករបាក់(៥ភាគរយ) របស់វៀតណាមបានធ្លាក់ចុះមកនៅត្រឹម៣៣០-៣៤៥ ដុល្លារក្នុងមួយតោនកាលពីថ្ងៃព្រហស្បតិ៍ ពីតម្លៃ ៣៤០-៣៥០ ដុល្លារកាលពីសប្តាហ៍មុន។

ពាណិជ្ជករក្រុងហូជីមិញ បាននិយាយថា“ប្រទេសវៀតណាមកំពុង ស្វែងរកទីផ្សារថ្មីៗបន្ថែម ពីការធ្លាក់ចុះនៃការនាំចេញទៅប្រទេសចិន”។ ទិន្នន័យគយរបស់វៀតណាមបានបង្ហាញថា ការនាំចេញទៅកាន់ប្រទេសចិនក្នុងរយៈពេល៧ ខែដើមឆ្នាំនេះបានធ្លាក់ចុះ ៦៥,៧% ធៀបឆ្នាំមុន មកនៅត្រឹម៣១៨.១០០ តោន។

ពាណិជ្ជកររូបនេះបាននិយាយថា "យើងបាន លឺពីខាងចិនថាតម្រូវការអង្កររបស់ចិននៅតែខ្ពស់ប៉ុន្តែអ្នកនាំចូលមិនអាចទិញពីប្រទេសវៀតណាមបានទេ ដោយសារតែឧបសគ្គបច្ចេកទេសថ្មីដែលរដ្ឋាភិបាលចិនបានដាក់ចេញ"។

ទន្ទឹមនឹងនេះដែរតម្លៃអង្ករបាក់(៥ភាគរយ) របស់ប្រទេសថៃ បានឡើងដល់ ៤៦៥-៤២៥ ដុល្លារក្នុងមួយតោន កាលពីថ្ងៃព្រហស្បតិ៍ ពីតម្លៃ ៤០៦-៤២៥ ដុល្លារកាលពីសប្តាហ៍មុន ។ ការឡើង តម្លៃខ្ពស់ទាក់ទងនឹងការព្រួយបារម្ភ អំពីការផ្គត់ផ្គង់ខណៈប្រទេសនេះកំពុងប្រឈមនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងមួយទសវត្សរ៍។

ពាណិជ្ជករ​ ក្រុងបាងកកបាននិយាយថា “តម្លៃក្នុងស្រុកកើនឡើង ដោយសារតែការភ័យខ្លាចចំពោះកង្វះខាតស្រូវដែលអាចកើតមានដោយសារតែគ្រោះរាំងស្ងួត”៕Reuter