ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២០ ដោយសាំងធម្មតាត្រូវលក់តម្លៃ២,៧០០រៀល ក្នុងមួយលីត្រនិងម៉ាស៊ូតលក់ ក្នុងតម្លៃ ២,៥០០រៀលក្នុង១លីត្រ។

តម្លៃប្រេងសាំងបានហក់ឡើងបន្តិចធៀបនឹងខែ ឧសភា ដែលប្រេងសាំងធម្មតាមានតម្លៃខ្ពស់បំផុតត្រឹម ២៥០០រៀល ៕