សម្ដេច ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត្យ លោកទាំងពីរតែងតែណែនាំប្រៀនប្រដៅកូនៗទាំងអស់ ជាប់ជាប្រចាំ អោយប្រព្រឹត្តិនូវអំពើល្អ ប្រកាន់ឃ្ជាប់នូវសីលធម៌ គុណធម៌ ការតស៊ូព្យាយាម និងចេះស្រលាញ់ជួយយកអាសាគ្នាតាំងតែពីកូនៗរបស់នៅតូចៗម៉្លេះ។

ក្នុងចំណោមដំបូន្មានសំខាន់ៗដែលសម្ដេចទាំងពីរ បានផ្តល់អោយកូនៗរបស់គាត់÷

១. កុំតាំងខ្លួនជាកូននាយករដ្ឋមន្ត្រី តែត្រូវតាំងខ្លួនជាចៅកសិករ...

២. ការរាប់អានមនុស្សមិនត្រូវមើលលើគេមានទ្រព្យសម្បត្តិ ឬជាកូនលោកធំនោះឡើយ... ប៉ុន្តែលើទឹកចិត្តល្អ...

៣. ត្រូវខំរៀន... ព្រោះចំណេះវិជ្ជាសំខាន់សម្រាប់ខ្លួនឯង និង ប្រទេសជាតិ។

៤. ត្រូវធ្វើតែអំពើល្អ និងចេះជួយគ្នានៅពេលត្រូវការ។

(ដកស្រង់ចេញពី សៀវភៅ "កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត" សរសេរដោយលោក ឆាយ សុផល)