ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង ​ប្រគល់ម៉ាស់ចំនួន​​៥​.០០០.០០០ ​​​ជា​អំណោយ​​គោរពជូន​​​ សម្ដេច​​​អគ្គ​​មហា​​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​​រដ្ឋ​​មន្រ្តី​​នៃ​​ព្រះ​​រាជាណាចក្រ​កម្ពុជា​ ដើម្បី​ប្រើ​ប្រាស់​​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​​ប្រឆាំងកូវីដ-១៩។ ពិធីប្រគ ល់-ទទួល ម៉ាស់​ចំនួន​៥.០០០.០០០​​នេះ​ធ្វើ​ឡើង​​នៅ​ថ្ងៃ​​ទី​២៤ ​កុម្ភៈ ២០២១ នា​ទីស្តីការក្រសួងសុខាភិបាល។

ជីប ម៉ុង តែង​តែង​រួម​ចំណែក​ជាមួយរាជ​រដ្ឋាភិបាលកម្ពុជា​​ជានិច្ច​​ ទាន់ពេលវេលា និងគ្រប់​កាលៈ​ទេសៈ ជាពិសេសក្នុង​យុទ្ធនាការប្រ​យុទ្ធ​ប្រឆាំង​​នឹងជំងឺកូវីដ-១៩នេះតែម្តង ដើម្បី​ចូលរួម​អភិវឌ្ឍ​ន៍ប្រទេស​កម្ពុជា។

កាលពីឆ្នាំ២០២០ ជីប ម៉ុង បាន​បរិច្ចាគ​​ថវិកា​​៣.៥០០.០០០ដុល្លារ​អាម៉េរិក ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់​​​​យុទ្ធនា​ការ​​​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩ និង​សម្រាប់​ទិញ​​វ៉ាក់សាំងបង្ការ​​​កូវីដ-១៩​ ចាក់ជូន​ប្រជាពល​រដ្ឋ​កម្ពុជា​ដោយ​ឥត​គិត​​ថ្លៃ៕