ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹង ពីលទ្ធផលនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សា បឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០១៩-២០២០ ដោយបេក្ខជនទាំងអស់ ដែលបានដាក់ពាក្យប្រឡង ត្រូវជាប់ជាស្ថាពរ។

ការជូនដំណឹងនេះ គឺអនុវត្តន៍តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃ១៥ធ្នូ ២០២០៕