រាជធានីភ្នំពេញ៖ ចំនួនករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍ ២០កុម្ភៈ បានកើនឡើងជាបន្តបន្ទាប់ ដែលតួលេខចុងក្រោយមានករណីវិជ្ជមានចំនួន ២៣នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនឆ្លងសហគមន៍នេះឡើងដល់ ៩៩នាក់ ត្រឹមថ្ងៃទី ២៣កុម្ភៈ។ ចំនួនអ្នកកំពុងសម្រាកព្យាបាលសរុប មាន ១១៦នាក់ នៅទូទាំងប្រទេស។

សូមជម្រាបជូនដែរថា ការរកឃើញនិងកំណត់ថាជាករណីសហគមន៍នេះ ផ្ដើមចេញការឆ្លងពីក្នុងក្លឹប N8 និងបន្តរីករាលដាលរហូតដល់តំបន់និងទីតាំងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការីករាលដាលកាន់តែធំ នៃការឆ្លងនេះផងដែរ ដូចជាការតម្រូវឲ្យបិទសាលាជាបណ្ដោះអាសន្ន នៅរាជធានី និងខេត្តកណ្ដាល និងផ្អាកទីតាំងដែលពាក់ព័ន្ធ៕