សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ការ​ចំណាយ​ទូ​ទៅ​ប្រចាំ​ថ្ងៃជា​រឿង​​តែង​កើត​មាន តែ​គឺ​ដើម្បី​សកម្មភាព​​​រស់​នៅ​ក៏​ដូច​ជា​ការ​​ចំណាយ​ជា​ខ្ទង់​វិនិយោគ​តូច​តាច​ផ្សេង​ៗក៏​ដើម្បី​ជីវភាព​រស់​នៅ​។ ការ​ចំណាយ​ខ្លះ យើង​អាច​សម្រេច​ចិត្ត​ខុសមិន​បាន​គិត​ល្អិត​ល្អន់ធ្វើ​ឱ្យ​ខ្ទង់​ចំណាយ​​ខ្ជះ​ខ្ជាយតែ​យ៉ាង​ណា​ យើង​អាច​អនុវត្ត​វិធី​ខ្លះ​ៗដើម្បី​ទប់​កុំ​ឱ្យ​ទម្លាប់​មិន​ល្អ​នេះ​កើត​ឡើង។ តាម​រយៈ​ក្បាច់​ស្រីដែល​អ្នក​​មាន​បទ​ពិសោធន៍​មុន​ៗធ្លាប់​បាន​ប្រើ​ប្រាស់​បាន​ចែក​រំលែក​ដូច​ខាង​ក្រោម​នេះ​ដើម្បី​កុំ​ឱ្យ​ខ្ជះ​ខ្ជាយ​៖

.មិន​សូវ​យក​លុយ​តាម​ខ្លួន​ច្រើន

ដំបូង​​យើង​នឹង​គិត​ថា ចុះ​ដល់​ពេល​ត្រូវ​ការ​ទិញ​អ្វី​ៗ​បន្ទាន់​តើ​បាន​លុយ​​ពី​ណា​ភ្លាម​? ពិត​ណាស់​នេះ​ជា​គុណ​វិបត្តិ។ប៉ុន្តែ​គោល​ដៅ​​របស់​អ្នកគឺ​ការ​ហាត់​ទម្លាប់​​មិន​សូវ​ចំណាយ​ច្រើនដូច​នេះ​ មិន​ដាក់​ថវិកា​ច្រើន​តាម​ខ្លួន​គ្រប់​ពេលអ្នក​នឹង​មិន​ទម្លាប់​​ទិញ​ភ្លាម​ៗ​ច្រើន​​ដែរ។ បែប​នេះ​ រហូត​ដល់​ជា​ទម្លាប់អ្នក​ក៏​អាច​គ្រប់​គ្រង​ខ្លួន​​ឯង​ក្នុង​ការ​ចំណាយ​បានហើយ​អ្នក​ក៏​នៅ​តែ​​អាច​ស្វែង​រក​ការ​ដក​លុយពី​សេវា​ធនាគារ​ផ្សេងៗនៅ​ពេល​អ្នក​ត្រូវ​ការ​ក៏​បាន​ដែល​​នេះ​ជា​តិចនិក​ប្រសិទ្ធិភាព​មួយ​។

.សំណួរ​២​សម្រាប់​ខ្លួន​​ឯង​?

ទំនិញ​ល្អគ្រប់​ៗ​គ្នា​ប្រាកដ​ជា​ចង់​ទិញរួម​ទាំង​អ្នក​ដែរ។ តែ​យើង​ក៏ត្រូវ​ឆ្លង​កាត់ ​សំណួរ​២​សំណួរសម្រាប់​ខ្លួន​ឯង គឺ​ ១.តើ​វា​​​ចាំ​បាច់​ត្រូវ​ទិញ​​ទេ? ២.តើ​វា​ប៉ះ​ពាល់​ដល់​ខ្ទង់​លុយ​សម្រាប់​​ការ​ចំណាយ​សំខាន់​ៗ​ទេ (ចំណាយ​ត្រូវ​បង់​ប្រចាំ​ថ្ងៃទឹក​ ភ្លើង​ អាហារ​ហូប​ចុកស្នាក់​នៅ​ ពន្ធ​​ដា​រ​ផ្សេង​ៗ​..)? សំណួរ​ពី​នេះនឹង​ជួយ​​ដល់​អ្នក​គិត​ពី​បញ្ហា​ថវិកា​នៅ​ពេល​ខាង​មុខ​។

Image

.ផ្តើម​ទិញ​របស់​របរដោយ​មាន​បញ្ជី​ក្នុង​ដៃ

បើ​អ្នក​ធ្លាប់​​កត់​ត្រា​បញ្ជី​របស់​របរ​ដែល​ត្រូវ​ទិញនិង​​ចេះ​កំណត់​ស្មាន​ថ្លៃ​​ទំនិញ​​ទី​ផ្សារ​​ដែល​ត្រូវ​ចំណាយ​នោះ​ជា​រឿង​ល្អ​មួយតែ​បើ​អ្នក​មិន​ធ្លាប់​ក៏​អាច​ផ្តើម​ធ្វើ​ទម្លាប់​នេះ។ បែប​នេះ ក៏​ព្រោះ​ថាអ្នក​នឹង​​​ដឹង​មុន​ថា​ត្រូវ​ចំណាយ​អស់​ប៉ុន្មានព្រម​ទាំង​ជួយ​ដល់​អ្នក​ចំណេញ​ពេលនិង​មិន​​បាន​ខ្ជះ​ខ្ជាយ​លើ​របស់​របរ​ក្រៅ​បញ្ជី​ទៀត​ផង​។

.ចេះ​កត់​ត្រា​ចំណូល​-ចំណាយ​​ផ្ទាល់​ខ្លួន

ជា​អ្នក​រក​ចំណូល​ខ្លួន​​ឯងអ្នក​ក៏​គួរ​ចេះ​លៃ​លក​គ្រប់​គ្រង​ចំណាយ​ខ្លួន​បាន​ផងដែរ។ នេះ​ក៏​អាច​ផ្តើម​ពី​ការ​ចេះ​កត់​ត្រាខ្ទង់​ចំណូល​ដែល​អ្នក​មាន និង​ខ្ទង់​ចំណាយ​ចាំ​បាច់​ដែល​ត្រូវ​ចំណាយ​។ ធ្វើ​ដូច​នេះ អ្នក​នឹង​ដឹង​ថាតួ​លេខ​ទឹក​លុយ​ប៉ុន្មាន​សម​ស្រប​សម្រាប់​អ្នក​សម្រាប់​ចាយនិង​គួរ​សល់​ប៉ុន្មាន​ក្នុង​ដៃទុក​ដាក់​សន្សំ ឬ​វិនិយោគ​ផ្សេង​ៗ។ធ្វើ​បែប​​នេះមិន​ត្រឹម​តែ​ជួយ​រំលឹក​​អ្នក​ឱ្យ​ដឹង​ពី​ទិន្នន័យ​ចំណូល​អ្នកថែម​ទាំង​ជួយ​ឃាត់​អ្នក​មិន​ឱ្យ​ចាយ​ខ្ជះ​ខ្ជាយ​ទៀត​ផង​។

.ពេល​អផ្សុក​អ្នក​អាច​ប្រើ​វិធី​ផ្សេង​ៗ​ទាំង​នេះ

អផ្សុក​ក៏​ឃើញ​ទំនិញ​ ឬ​អីវ៉ាន់​ចុះ​ថ្លៃ​ៗ​​ឥត​សំខាន់​ៗ​ផ្សេង​ៗ​លើ​អន​ឡាញ ឬ​ដើរ​ផ្សារ​ ធ្វើ​ឱ្យ​យើង​ចង់​ចំណាយ​។ តែ​បើ​អ្នក​ដឹង​ខ្លួន​ថាជា​ចំណាយ​មិន​ចាំ​បាច់ និង​អាច​ឱ្យ​អ្នក​ដាច់​លុយអ្នក​ក៏​អាច​បង្វែរ​​​​​អារម្មណ៍​ទៅ​រឿង​ផ្សេង ដូច​ជា​អាន​សៀវ​ភៅ​​ជា​ចំណេះ​ដឹង ទៅ​សរសេរ​គោល​ដៅ​លើ​រឿង​ធំ​ៗ(ទិញ​ឡាន ម៉ូតូ ផ្ទះ...) ទៅ​មើល​ខ្ទង់​ចំណាយ​ចាំ​បាច់​ដែល​មិន​ទាន់​ចំណាយ​​ ដូច​ជា​វិក្ក័យបត្រ​ទឹក ​ភ្លើង បង់​ពន្ធ​ផ្សេង​ៗ​-ល-។ ធ្វើ​ដូច​នេះអ្នក​នឹង​កម្រិត​​ការ​ចង់​ចំណាយ​ទៅ​លើ​រឿង​ណា​ដែល​មិន​ចាំ​បាច់ និង​គិត​គូរ​​ជា​មុននូវ​ខ្ទង់​ត្រូវ​ចំណាយ​ចាំ​បាច់និង​ខ្ទង់​សន្សំ​សម្រាប់​ថ្ងៃ​ខាង​មុខ​វិញ៕