ក្រៅពីអាហារដែលផ្ទុកសារធាតុពុលគីមី គឺយើងមិនអាចចៀសផុតទេ ពីរឿងប៉ះពាល់ជាមួយជាតិពុល ពីខាងក្រៅថែមទៀត ក្នុងនោះមានបរិយាកាសពុលជុំវិញខ្លួនធូលី ផ្សែងអ័ព្ទ និង ផ្សែងបារី ។ល។

ដើម្បីដឹងថាខ្លួនយើងកំពុងមានជាតិពុលច្រើនកម្រិតណានោះ សូមអង្កេតមើលរោគសញ្ញាទាំង ៦ ខាងក្រោម៖ 

១. ឈឺក្បាលជាប្រចាំថ្ងៃ
រោគសញ្ញានេះ បង្ហាញថា ជាតិពុលកាន់តែច្រើនបានប្រមូលផ្តុំក្នុងខ្លួនរបស់យើងដែលបណ្ដាលមកពីក្រពេញទឹករងៃឡាំហ្វាទឹក រងផលប៉ះពាល់ធ្ងន់ពីជាតិពុល ទើបឈានដល់ការឈឺក្បាល។ 

២. អណ្តាតប្រែពណ៌ជា សឬលឿង ខុសប្រក្រតី
ប្រសិនបើអណ្តាតប្រែពណ៌សឬលឿងខុសប្រក្រតី គឺបានន័យថាប្រព័ន្ធរំលាយអាហារកំពុងប្រឹងខ្លាំងណាស់ដើម្បីកម្ចាត់ជាតិពុលពីរាងកាយ។ 

៣. បែកញើសជោគជាំ
បែកញើសជារឿងធម្មតា តែបើវាបែកខ្លាំងជោគជាំខុសប្រក្រតី នោះមានន័យថា រាងកាយកំពុងព្យាយាមកម្ចាត់សារធាតុពុលចេញពីរាងកាយ។ 

៤. ងុយគេងខុសធម្មតា
អាការៈនេះក៏ដោយសា សារធាតុពុលកាន់តែកើនឡើងក្នុងថ្លើម ធ្វើឱ្យប៉ះពាល់ដល់អ័រម៉ូនអេស្ត្រូជែនដែលចេះតែធ្វើឱ្យមនុស្សអស់កម្លាំងល្ហិតល្ហៃងងុយគេង។ 

៥. បញ្ហាស្បែក
កាលណាស្បែកនឹងឡើងជាំ ប្រសិនបើស្បែកត្រង់ផ្នែកណាមួយនៃរាងកាយមិនអាចបណ្តេញជាតិពុលបានតាមធម្មតា។ 

៦. កើនខ្លាញ់ក្បាលពោះ
ការឡើងខ្លាញ់ក្បាលពោះ ជាសញ្ញាមួយបង្ហាញថា ក្បាលពោះកំពុងផ្ទុកទៅដោយជាតិពុល៕