សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករណ៍អាកាសធាតុសម្រាប់ថ្ងៃទី ៤ដល់ថ្ងៃទី៧ ខែធ្នូ ថាសីតុណ្ហភាព នៅតាមតំបន់មួយចំនួនដូចជា ជួរភ្នំដងរែក និងតំបន់ភាគឦសាន អាចចុះត្រជាក់ដល់ ១៧°C-១៩°C។

ការធ្លាក់ចុះនេះ ដោយហេតុជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន បានរំកិលមកក្រោមជាលំដាប់ ដោយនៅថ្ងៃទី៤ ធ្នូ នឹងរំកិលមកដល់ភាគកណ្ដាលនៃប្រទេសកម្ពុជា រួមជាមួយនឹងខ្យល់មូសុងឦសានបក់ខ្លាំង។

រី​ឯសីតុណ្ហភាព សម្រាប់តំបន់ទំនាបកណ្ដាលអាចចុះត្រឹម ១៩ °C និងតំបន់មាត់សមុទ្រ អាចទាបបំផុតត្រឹម ២១ °C។ ក្រសួងជំនាញក៏បានអំពាវនាវឲ្យបងប្អូន មានការថែរក្សាសុខភាព នារដូវត្រជាក់នេះឲ្យបានល្អផងដែរ៕