ប្រិយមិត្តខ្លះប្រាកដជាធ្លាប់ស្គាល់ហើយ លោកមហាសេដ្ឋី WarrenBuffett ដែលជាសហគ្រិនអាមេរិក ជាប្រធាននៃសាជីវកម្ម BerkshireHathaway ដែលមានក្រុមហ៊ុនជាច្រើន ព្រមទាំងភាគហ៊ុនក្នុងសាជីវកម្មជាច្រើនលើពិភពលោក។ដោយសារភាពជោគជ័យ និងភាពឆ្នើមរបស់លោកដែលមានតាំងពីវ័យក្មេង ក្នុងវិស័យរកស៊ីដូចនេះក្រមា ប៉ុស្តិ៍ ក៏សូមលើកយកពីសម្រង់ឃ្លាពីសម្តីរបស់លោកខ្លះៗ មកជូនប្រិយមិត្តអាននិងស្វែងយល់បានដូចខាងក្រោម៖

១. “ខទី១ប្រើលុយឱ្យមានប្រយោជន៍ ខទី២ សូមកុំភ្លេចមើលខទី១” ។ ចំណុចនេះ លោកចង់ដាស់តឿនឱ្យមានភាពវៃឆ្លាតក្នុងការចាត់ចែងលុយកាក់ប្រើវាឱ្យមានប្រយោជន៍ និងមើលបានគ្រប់ជ្រុងជ្រោយមុនចំណាយ។

២. “ថ្លៃគឺអ្វីដែលអ្នកចំណាយ ឯតម្លៃគឺអ្វីដែលអ្នកទទួលបាន” ។ លោកចង់ឱ្យយើងចេះពិចារណាផ្តោតទៅលើតម្លៃ ជាជាងចំណាយលើថ្លៃ។

៣. “គុណតម្លៃនិងកិត្តិយសត្រូវការពេល២០ឆ្នាំដើម្បីបង្កើតវាឡើងបាន ប៉ុន្តែអ្នកអាចបំផ្លាញវាវិញត្រឹមតែរយៈពេល៥នាទី។បើសិនអ្នកចេះពិចារណាពីវា សកម្មភាពអ្នកអាចនឹងប្តូរថ្មីវិញ” ។ លោកចង់ឱ្យយើងចេះគិតល្អិតល្អន់ មុនចេញសកម្មភាព។ គុណតម្លៃពិតជារឿងសំខាន់សម្រាប់មនុស្សម្នាក់ៗ។

៤. “នរណាម្នាក់បានអង្គុយក្នុងម្លប់ថ្ងៃនេះក៏ដោយសារតែមានមនុស្សណាម្នាក់បានដាំដើមឈើនោះកន្លងមកដែរ” ។ ចំណុចនេះគឺ រង់ចាំ អត់ធ្មត់ ព្យាយាម ហើយលទ្ធផលក៏មិនភ្លេចអ្នកដែលខំប្រឹងប្រែងពិតប្រាកដដែរ។

៥. “ហានិភ័យកើតឡើងពេលដែលអ្នកមិនដឹងថាខ្លួនកំពុងធ្វើអ្វី” ។ អ្នកអាចប្រសើរឡើង បើអ្នកដឹងថា អ្នកកំពុងធ្វើអ្វី ដើម្បីអ្វី។

៦. “វាជារឿងល្អដែលដើរជាមួយមនុស្សដែលប្រសើរជាងអ្នក។ ជ្រើសរើសនរណាដែលមានបុគ្គលិកលក្ខណៈប្រសើរជាងអ្នក ដើរជាមួយគ្នា គឺច្រើននាំទិសដៅអ្នកទៅក្នុងភាពប្រសើរនោះដែរ”។ គួរចេះជ្រើសរើសនរណាដែលគួរនៅក្បែរអ្នក គួរសេពគប់ ពួកគេមានឥទ្ធិពលច្រើនមកលើអ្នក។ភាគច្រើន អ្នកនឹងដើរតាមទិសដៅនោះផងដែរ។

៧. “វាជារឿងកាន់តែប្រសើរបើអ្នកអាចទិញបានក្រុមហ៊ុនដែលមានប្រសិទ្ធិផល ក្នុងតម្លៃសមរម្យ ជាងក្រុមហ៊ុនដែលសមរម្យតែក្នុងតម្លៃខ្ពស់” ។ លោកចង់បញ្ជាក់ថា គុណភាពសមាសភាពខាងក្នុងគឺមានតម្លៃ និងសារសំខាន់ ពោលមិនគួររកមើលតែតម្លៃថោកនោះទេ។

៨. “ពេលដែលរលកស្ងប់ទៅអ្នកអាចឃើញអ្នកហែលទឹកណាដែលនៅសល់អាវ និងមួយណាមិនសល់អាវ” ។ចំណុចនេះ លោកចង់សម្តៅលើ ការចេះត្រៀមលក្ខណៈគួរតែមាន ហើយរៀបចំបានល្អ ទោះបីថ្ងៃល្អឬមិនល្អក៏ដោយ៕