វៀតណាម៖ សាជីវកម្មបច្ចេកវិទ្យាធំ ៗជាច្រើននៅលើពិភពលោកគ្រោងនឹងផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្ម ទៅប្រទេសវៀតណាមក្រោយ Covid-19 នេះបើយោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម របស់វៀតណាម។

ក្រសួងនេះបាននិយាយថា ក្រុមហ៊ុនអេឡិចត្រូនិច LG បានផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មស្មាតហ្វូនទាំងមូល ពីប្រទេសកូរ៉េខាងត្បូងទៅទីក្រុងហៃផុងភាគខាងជើងវៀតណាម។

នៅក្នុងសន្និសីទនាពេលថ្មីៗនេះ រវាងរដ្ឋាភិបាលនិងតំបន់នានាអាជ្ញាធរ HaiPhong បានស្នើពង្រីកតំបន់សេដ្ឋកិច្ច Dinh Vu-Cat Hai និងឧទ្យានឧស្សាហកម្ម Trang Due ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់LG ពង្រីកប្រតិបត្តិការរបស់ខ្លួន។

ក្រុមហ៊ុនកូរ៉េខាងត្បូង បានបង្កើតរោងចក្រចំនួន ១,៥ ពាន់លានដុល្លារនៅខេត្តត្រាង គ្រោងនឹងធ្វើនៅឆ្នាំ ២០១៥ ។ ប្រទេសកូរ៉េខាងត្បូងជាអ្នកវិនិយោឈានមុខគេនៅប្រទេសវៀតណាម ដោយមានទឹកប្រាក់សរុបចំនួន ៧,៩២ ពាន់លានដុល្លារ។

Panasonic របស់ជប៉ុន គ្រោងនឹងផ្លាស់ប្តូរខ្សែចង្វាក់ផលិតកម្ម ផលិតទូទឹកកកនិងម៉ាស៊ីនបោកគក់ ដែលមានសមត្ថភាពខ្ពស់ពីប្រទេសថៃ ទៅប្រទេសវៀតណាមវិញ នៅដើមខែកញ្ញាដើម្បីបង្កើនប្រសិទ្ធភាពចំណាយ។

Foxxcon Apple បានពង្រីកការផលិតកាសស្តាប់ត្រចៀកឥតខ្សែដែលមានឈ្មោះថា AirPods នៅក្នុងប្រទេសវៀតណាមដល់ទៅ ៤លានគ្រឿងនៅក្នុងត្រីមាសទី ២ ដែលស្មើនឹង ៣០ ភាគរយនៃផលិតកម្ម AirPods ទាំងអស់៕