គេរំពឹងថាក្រុមហ៊ុន អេបផល នឹងបញ្ចេញសេរ៊ី ទូរសព្ទជំនាន់ថ្មី iPhone 11

២០សីហា២០១៩៖ សារអញ្ជើញចូលរួមព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ របស់ក្រុមហ៊ុន អេបផលបានផ្ញើទៅគ្រប់ទីកន្លែងដើម្បីចូលរួម យកព័ត៌មាន ដោយបញ្ជាក់ពីកាលបរិច្ឆេទ នោះគឺថ្ងៃ ១០ខែកញ្ញា។ ក្នុងសារ បានសរសេរថា សូមអញ្ជើញចូលរួមព្រឹត្តិការណ៍ នៅលើទីធ្លា Cupertino ថ្មីរបស់ក្រុមហ៊ុន។ដោយដាកចំណងជើងថា “by innovation only”។

ពិតណាស់ចំណុចស្នូលនៃព្រឹត្តិការណ៍នេះ គឺជាការបង្ហាញ ទូរស័ព្ទ iPhone 11 ដែលលេច ពាក្យចចាមអារាមថានឹងមកបង្ហាញ បីប្រភេទផ្សេងគ្នា និងមានការ បន្ថែមសមត្ថភាពពិសេសជាច្រើនទៀតដែលអាចនឹងមានការមេរ៉ា ៣ ភ្ជាប់ជាមួយ Ultra Wide Lens, បន្ទះឆីបថ្មីA13 និងអាចមានការសាកថ្ម ដោយប្រើ Wireless ផងដែរ៕