សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃច័ន្ទថាក្រុមហ៊ុន Alibaba Group Holding Ltd កំពុងពិភាក្សាដើម្បីវិនិយោគទឹកប្រាក់ចំនួន៣ ពាន់លានដុល្លារអាមេរិក នៅក្នុងក្រុមហ៊ុន Grab Holdings Inc ។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloombergបានបន្ថែមថា ក្រុមហ៊ុនចិននឹងក្លាយជាវិនិយោគិនតែមួយគត់ ដើម្បីទទួលបានភាគហ៊ុនGrab មួយចំនួនដែលកាន់កាប់។
Grab បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ខណៈដែល Alibabaនិង Uber មិនអាចឆ្លើយតបបានភ្លាមៗចំពោះការស្នើសុំរបស់លោករ៉យទ័រសុំការអត្ថាធិប្បាយ។
ក្រុមហ៊ុន Uber ដែលបានប្រគល់ប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ដល់ក្រុមហ៊ុនGrab កាលពីខែមីនាឆ្នាំ ២០១៨ ដើម្បីកាន់កាប់ភាគហ៊ុនចំនួន២៧.៥ ភាគរយនៅក្នុងអាជីវកម្មរបស់ Grab វិញ។ ក្រុមហ៊ុន Grabដែលមានតម្លៃប្រមាណ ១៤ ពាន់លានដុល្លារអាមេរិក និងធ្លាប់បាននិយាយថាមានក្រុមហ៊ុនSoftBank Group Corp ដែលជាអ្នកគាំទ្ររបស់ខ្លួននៅពីក្រោយខ្នងផងដែរ៕