ក្រុមការងារ គឺអ្នកដែលធ្វើការជាមួយគ្នា ដើម្បីសម្រេចបាននូវ គោលដៅអ្វីមួយ។
INC

ក្រុមការងារ ដែលគ្មានមេដឹកនាំ អាចមានភាពជោគជ័យ ត្រឹមរយៈពេលខ្លី ប៉ុន្តែបើត្រូវការ ភាពជោគជ័យយូរអង្វែង គឺមិនអាចខ្វះឡើយ នូវមេដឹកនាំដ៏អស្ចារ្យនោះ។ ខាងក្រោមនេះ គឺជាចំនុចទាំង៥ ដែលអ្នកដឹកនាំធ្វើ ដើម្បីជួយឱ្យក្រុម ទទួលបានជោគជ័យ៖

១. ដឹងថា គេមិនមែនជាមេដឹកនាំតែម្នាក់ទេ នៅក្នុងក្រុម

ជាធម្មតា នៅក្នុងក្រុមហ៊ុនមួយ ដែលទទួលបានជោគជ័យ និងមានកេរ្តិ៍ឈ្មោះ គេច្រើនយល់ថា ដោយសារតែមានមេដឹកនាំល្អម្នាក់ តែតាមការពិត មិនមែនមានតែមេដឹកនាំម្នាក់ទេ។ នៅពេលអ្នក មានចិត្តគំនិតរួមគ្នា ជាមួយក្រុម នៅកន្លែងដែលត្រឹមត្រូវ អ្នកត្រូវ បង្រៀនក្រុមការងារពី អ្វីជាភាពដឹកនាំ ហើយហេតុអ្វី បានជាវាចាំបាច់ ពេលមានមេដឹកនាំ ដែល នាំផ្លូវបានត្រូវ។

២. មានការប្រជុំ ដែលមានគុណភាពនិងផលិតភាព

អ្នកអាចមានកិច្ចប្រជុំ ប្រកបដោយគុណភាព និងមានផលិតភាព ដោយបង្រួមការផ្តោតអារម្មណ៍ ទៅលើ គោលបំណងនៃកិច្ចប្រជុំនីមួយៗ ហើយត្រូវប្រាកដថា ម្នាក់ៗត្រូវបានមានការពិភាក្សាគ្នា។ ខណៈពេលនេះ អាចជាការលំបាក វាអាចនឹងមិនមានអ្វីសំខាន់ ជាងកិច្ចប្រជុំ ដែលមានសារៈសំខាន់ និងផ្ដល់ទិសដៅច្បាស់លាស់នោះទេ។

៥. ផ្តោតលើ ការលើកកម្ពស់ក្រុម

ប្រសិនបើអ្នកចង់ឱ្យក្រុម រួបរួមគ្នានិងសម្រេចបាន នូវគោលដៅនោះ តម្រូវឱ្យអ្នក ផ្តោតលើការលើកកំពស់ក្រុម ជារៀងរាល់ថ្ងៃ។ អ្នកត្រូវតែចូលរួម ដោយការប្រឈមមុខ ដោះស្រាយបញ្ហា និងត្រូវបង្វឹកក្រុមការងារ ដើម្បីលើកកំពស់ ការខិតខំរបស់ពួកគេ បន្ថែមទៀត។

៥. មិនគិត តែពីលទ្ធផល

ការដឹកនាំក្រុមនាពេលបច្ចុប្បន្ន មានការលំបាក ជាងពេលណាទាំងអស់ ដោយសារតែ មានសម្ពាធជាច្រើន ពីខាងក្រៅ ដើម្បីសម្រេចឲ្យបាន លទ្ធផលជាវិជ្ជមាន ក្នុងពេលខ្លី។ អ្នកដឹកនាំល្អ តែងយកចិត្តទុកដាក់ ចំពោះលទ្ធផល តែគេត្រូវពឹងផ្អែកលើ ដំណើរការរបស់ក្រុមការងារ ដែលរួមដំណើរជាមួយគ្នា។ 

អ្នកត្រូវនាំក្រុម ឲ្យចូលក្នុងដំណើរនេះ ឆ្ពោះទៅរកគោលដៅ ជាមួយអ្នក ដោយការពេញចិត្ត។ មធ្យោបាយតែមួយគត់ ក្នុងការសម្រេចឲ្យបាន គឺអនុវត្តការងារ ដោយមានក្រមសីលធម៌ និងអាកប្បកិរិយាការងារ ជាប្រចាំថ្ងៃ ជាជាងគិតតែលើលទ្ធផល។

៥. បង្កើតវប្បធម៌ នៃគណនេយ្យភាព

មេដឹកនាំដ៏ល្អបំផុត មិនមែនយកគណនេយ្យភាព ធ្វើជារឿងបន្ទាប់បន្សំទេ។ អ្នកអាចបង្កើតនូវ គណនេយ្យភាព តាមរយៈកាតព្វកិច្ច ដោយផ្តល់ការកោតសរសើរ ដល់ក្រុមនៅពេលដែល ការងារ បានសម្រេច លើសពីការរំពឹងទុក ហើយក៏ត្រូវទទួលស្គាល់ ពីការខិតខំ បើទោះបីជា ការងារសម្រេចបានធម្មតា ម្យ៉ាងក៏ត្រូវផ្ដល់នូវមតិបន្ថែម ដោយផ្ទាល់ចំពោះបុគ្គលិក ប្រសិនបើនរណាម្នាក់ មិនអាចសម្រេចបាន តាមបទដ្ឋានកំណត់៕