រាជធានីភ្នំពេញ៖ ជារៀងរាល់ឆ្នាំ នៅពេលដែលជិតដល់ថ្ងៃ១៤ កុម្ភៈ ក្រសួងអប់រំតែងតែចេញសេចក្ដីណែនាំ ដើម្បីទប់ស្ដាត់នូវសកម្មភាពមិនប្រក្រតីនៅតាមគ្រឹះស្ថានសិក្សានានា។ 

ក្នុងសេចក្ដីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២២នេះ បានលើកឡើងថា ក្រសួង បានឃើញថា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ ១៤កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ក្រសួងបានបញ្ជាក់បន្តថា ទិវានេះ ពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ

បន្ថែមពីនេះ ក្រសួងបានណែនាំដល់គ្រប់ភាគិពាក់ព័ន្ធត្រូវផ្សព្វផ្សាយពីទិវានេះ កុំឲ្យមានការយល់ខុសអំពីអត្ថន័យនៃទិវានៃក្ដីស្រលាញ់។ និងណែនាំដល់គ្រឹះស្ថានត្រូវពង្រឹងវិន័យឲ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រង សីលធម៌ ដោយត្រូវតាមដានវត្តមានរបស់សិស្សានុសិស្សជាប្រចាំងផដែរ៕