រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានទទួលកុំព្យូទ័របន្ទះ និងសម្ភារៈព័ត៌មានវិទ្យា ពីមន្ទីរអប់រំក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ សម្រាប់បំពាក់នៅសាលាចំណេះទូទៅសាធារណៈ ដើម្បីគាំទ្រដល់ការបង្រៀន និងរៀន មុខវិជ្ជាឯកទេសព័ត៌មានវិទ្យា និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ជំនួយការសិក្សាមុខវិជ្ជាទូទៅ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។ 

កុំព្យូទ័របន្ទះ និងសម្ភារៈបច្ចេកទេសនេះ នឹងផ្ដល់ជូនសាលាមធ្យមសិក្សាសាធារណៈចំនួន ០៨ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានលទ្ធភាពប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ គ្រឹះស្ថានសិក្សាដែលមានបំណងចូលរួមគម្រោងនេះ ត្រូវបំពេញពាក្យសុំឲ្យបានត្រឹមត្រូវ តាមរយៈតំណ៖

https://bit.ly/TabletRqs2022

ការទទួលពាក្យចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ ជាកំហិត៕