រាជធានីភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញប្រកាសថ្មីស្ដីពីការ កែសម្រួលចំណុចទី៧ និងទី៨ ក្នុងប្រកាស ស្ដីពី បែបបទនិងបរិបទ នៃការផ្ដល់លិខិតអនុញ្ញាតសាងសង់

ដោយបានកែតម្រូវថា៖

៧ថ្មី- លិខិតបញ្ជាក់ព័ត៌មានសុរិយោដី សំដៅដល់ឯកសារដែលផ្ដល់ដោយអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ដ ដែលមានបង្ហាញទីតាំងក្បាលដីនិងព៏ត៌មានផ្សេងៗនៃក្បាលដី មានជាអាទិ៍ ប្រភេទស្ថានភាពគតិយុត្ត លក្ខណៈរូបនិងបន្ទុកនៃក្បាលដី ដោយផ្អែកលើឯកសារនិងសៀវភៅបញ្ជីដីធ្លី។

៨ថ្មី - សលាកបត្រក្បាលដី សំដៅដល់ឯកសារផ្ដល់ដោយអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ដ ដែលបង្ហាញប្លង់ដីឡូតិ៍ ប្លង់តំបន់ កម្មសិទ្ធិករនៃដី ទីតាំងនៃដី ទំហំដី និយាមកាចំណុចព្រំដី។