រាជធានីភ្នំពេញ៖កម្ពុជានឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ចាប់ពីថ្ងៃទី០១ ដល់០៧ ខែកញ្ញា ឆ្នាំ២០២១។ នេះបើយោងតាម  សេចក្ដីជូនដំណឹងស្តី របស់ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ។ 

ក្រសួងបានបញ្ជាក់ថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំង ជាមួយនឹងប្រព័ន្ធសម្ពាធទាប ហើយជាពិសេស នៅថ្ងៃទី០២ - ០៤ និង ថ្ងៃទី០៧ ខែកញ្ញា នឹងមានឥទ្ធិពលបន្ថែម គឺខ្យល់សមុទ្រ Breeze។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល និងបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន លាយឡំនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ ហើយតំបន់ខ្លះអាចនឹងមានជំនន់ទឹកភ្លៀង។

រី​ឯខេត្តជាប់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅច្រើន លាយឡំ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងផ្ទៃសមុទ្រ ពិសេសក្បែរបណ្តាកោះ រលកសមុទ្រនឹងអាចកើតមានឡើង ក្នុងកម្រិតធម្យម