ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យ និងដាក់ឲ្យដំណើរការការដ្ឋានផ្លូវចាក់ក្រាលកៅស៊ូ លើខ្នងទំនប់មេអាងទឹកត្រពាំងថ្ម លើប្រវែងសរុប២១គីឡូម៉ែត្រ (ដែលតាមសំណើមានត្រឹមតែ ៩,៨ គីឡូម៉ែត្រ ) ពីចំណុចទីតាំង ពីព្រំប្រទល់ឃុំពន្លៃ ដល់ព្រំប្រទល់ឃុំណាំតៅ ស្រុកភ្នំស្រុក។
ការអនុវត្តនេះ គឺតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសទិវាមឆ្ឆជាតិកាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០២២ នៅអាងត្រពាំងថ្ម ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ក្នុងប្រត្តិបត្តិការនេះ ក្រសួងបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ សរុបចំនួន ៣៧គ្រឿងរួមមាន ៖ នីវីលរ័ ០៣គ្រឿង, រ៉ូឡូ ០៦គ្រឿង, អេចស្កាវ៉ាទរ័ ១៥គ្រឿង, រថយន្តបែន ១០គ្រឿង, ឡានទឹក ០៣គ្រឿង។ គ្រឿងចក្រទាំងអស់នេះមកដល់ការដ្ឋានជាបណ្តើរៗតាំងពីយប់ថ្ងៃទី២ ខែកក្កដាមកម៉្លេះ ៕

