ភ្នំពេញ៖ បន្ទាប់ពីស្ថានភាពវិវត្តិនៃព្យុះទី១៦ បានស្ងប់បន្តិច ធ្វើឲ្យកម្ពុជារងនូវជំនន់ទឹកភ្លៀង១៩រាជធានីខេត្ត  ព្យុះទី១៧ ក៏នឹងកើតឡើងនៅសមុទ្រចិនខាងត្បូង កាត់តាមវៀតណាម ដែលអាចមានឥទ្ធិពលមកលើកម្ពុជា ជាវិសម្ពាធ និងសម្ពាធទាប ពីថ្ងៃទី១៧ ដល់ ១៩ តុលាឆ្នាំ ២០២០។

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ក្នុងថ្ងៃទី ១៧ តុលា ក៏នឹងមានព្យះមួយទៀតឈ្មោះ សូដែល (SAUDEL) ដែលមានកម្លាំងខ្លាំង តាមការរំពឹងទុក នឹងចូលមកដល់ ភាគខាងត្បូងនៃប្រទេសវៀតណាម ហើយថមថយឥទ្ធិពលទៅជា វិសម្ពាធ និងសម្ពាធទាប នៅពេលចូលមកដល់កម្ពុជា។ 

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៧ ដល់១៩ តុលា មានស្ថានភាពដូចខាងក្រោម៖

  • បណ្ដាខេត្តនៅតំបន់វាលទំនាប មានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់។
  • បណ្ដាខេត្តនៅជួរភ្នំដងរែក ខ្ពង់រាបភាគឦសាន និងខេត្តជាប់ព្រំដែនប្រទេសវៀតណាម អាចនឹងមានភ្លៀងធ្លាក់ពីច្រើនទៅបង្គួរ។
  • តំបន់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់ពីច្រើនទៅបង្គួរ និងមានខ្យលបក់បោកខ្លាំង។

ក្រសួងធនធានទឹក និងឧតុនិយម សូមក្រសួង ស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹក ជាប់តំបន់ភ្នំនិងជួរភ្នំ និងបងប្អូនអ្នកនេសាទ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ៕