សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

សម្រាប់​ប្អូនៗ​​សិស្សឬ​និស្សិត​ ដែល​ចប់​ទី​១២ឬ​បាន​បញ្ចប់​ការ​សិក្សា​ផ្សេងៗហើយ​ពុំ​មាន​លទ្ធភាពប៉ុន្តែ​មាន​ឆន្ទៈ​ចង់​រៀន​ជំនាញ​កសិកម្មអាច​​ស្នើ​សុំនិង​ទំនាក់​ទំនង​សុំ​អាហារូបករណ៍​​តាម​រយៈ​ក្រុមហ៊ុនBayon Heritage Holding Groupជា​ក្រុមហ៊ុន​ចែក​ចាយ​​ជី​ធម្មជាតិ​ជប៉ុន​សញ្ញា​ផែន​ដី។

អាហារូបករណ៍​ដែល​បាន​ផ្តល់​ជូនគឺ​មាន​ចំនួន​៥​កន្លែងដែល​មាន​រយៈ​ពេល​សិក្សា​​៤​ឆ្នាំ​ដែល​ការ​សិក្សា​នឹង​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​។ដោយ​ឡែក​សម្រាប់​លក្ខខណ្ឌ​​​​ជ្រើស​រើស​បេក្ខជនការ​ផ្តល់​ជូន​​​​នៃ​អាហារូបករណ៍​សូម​មើល​លម្អិត​​ខាង​ក្រោម​​នេះ​។