បន្ទាប់ពីការលើកយកពីកំពូលស្រ្ដីទាំង ៩រួចមក យើងសូមបង្ហាញស្រ្ដី៣នាក់ទៀត ដែលឈរលំដាប់កំពូលរបស់ពិភពលោក នៅក្នុងវិស័យនយោបាយ និងសាជីវកម្មធំៗ ។

តាមការចុះផ្សាយរបស់ទស្សនាវដ្តីអន្តរជាតិមួយដែលបង្ហាញពីកំពូលស្ត្រី ដែលជំនះឧបសគ្គនិងធ្វើអោយមានការផ្លាស់ប្តូរក្នុងឧស្សាហកម្ម តាមបណ្ដាប្រទេសនានាក្នុងពិភពលោកនិងក្រុមហ៊ុនជាច្រើន ទស្សនាវដ្តីមួយនេះ បានចេញបញ្ជីកំពូលស្ត្រីដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។ខាងក្រោមនេះជា កំពូលស្ដី្របីនាក់ដែលស្ថិតក្នុងលេខរៀងទី ១០ ទី១១ និង ទី១២ ។

ចំណាត់ថ្នាក់ទី ១២លោកស្រី Isabel Dos Santos

បច្ចុប្បន្ន មានអាយុ៤២ឆ្នាំ នាង Isabel dos Santos ជាកំពូលស្រ្ដីម្នាក់ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី១២ក្នុងពិភពលោក។ នាងមិនត្រឹមតែជាកូនស្រីរបស់ប្រធានាធិបតីអង់ហ្គោឡាទេ នាងជាស្រ្ដីដំបូងគេបង្អស់ ដែលបានក្លាយជា មហាសេដ្ឋីស្រីរបស់ទ្វីបអាហ្រ្វិក ដែលមានទឹកប្រាក់សរុប ៣,៤ ពាន់លានដុល្លារ ខណៈដែលប្រជាជនអង់ហ្គោឡាជាមធ្យមរស់នៅត្រឹមតែ ២ដុល្លារក្នុងមួយថ្ងៃ។

ដើមចមនៃទ្រព្យសម្បត្ដិរបស់នាង គឺបានមកពីការវិនិយោគនៅក្នុងក្រុមហ៊ុនអង់ហ្គោឡា និងព័រទុយហ្គាល់ដូចជាក្រុមហ៊ុន Unitel ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេបំផុតរបស់ប្រទេសអង់ហ្គោឡា និងក្រុមហ៊ុន Banco BPI របស់ព័រទុយហ្គាល់ ។

កាលពីខែមិថុនា នាងបានទិញភាគហ៊ុន ៦៥% នៅក្នុងក្រុមហ៊ុនផលិតសមាសថាមពលព័រទុយហ្គាល់ EfacecPower Solutions ថ្លៃជាង ២០០ លានដុល្លារ ៕

 

ចំណាត់ថ្នាក់ទី១១ គឺ លោកស្រី Meg Whitman

ស្ថិតក្នុងចំណាត់ថ្នាក់ទី១១ លោកស្រី Meg Whitman មានអាយុ ៥៩ ឆ្នាំ ជានាយកប្រតិបត្តិសហគ្រាស Hewlett Packard និងជាអគ្គនាយ HP Inc, សហរដ្ឋអាមេរិក។

ប្រវតិ្តការងារខ្លះៗរបស់លោកស្រី Whiteman

បន្ទាប់​ពី​ឡើង​កាន់​តំណែង​ក្នុងក្រុម​ហ៊ុន IT Hewlett Packard ក្នុង​ឆ្នាំ ២០១១ ចំ​ពេល​ដែល​មាន​រឿងអាស្រូវ​​ផ្ទៃក្នុងរបស់​ក្រុមហ៊ុន លោកស្រីMeg Whitman បានធ្វើ​កំណែ​ទម្រង់​ក្រុមហ៊ុន​ និង​បាន​ស្តា​រ​ប្រាក់​ចំណូលក្រុមហ៊ុនឡើងវិញបន្ទាប់ពីមានការខាតបង់យ៉ាងធ្ងន់ធ្ងរ​។

លោកស្រី ​បាន​លុបចោលការ​ទិញ​ភាគ​ហ៊ុន​ដែល​គ្មានប្រយោជន៍​ហើយ​​បាន​អនុវត្ត ការ​បញ្ឈប់​ការងាររាប់ពាន់កន្លែង។ នៅ​ទី​បំផុត លោកស្រី​បាន​បំបែកក្រុមហ៊ុនHP ទៅ​ជា​ក្រុម​ហ៊ុន​ពីរ​ដាច់​ដោយ​ឡែក​ពីគ្នា ក្នុងបញ្ជីក្រុមហ៊ុនFortune 500 ដែលការ​ផ្លាស់​ប្តូ​រនេះ បានចូលជា​ធរមាន​នៅ​ថ្ងៃទី១ ខែ​វិច្ឆិកា។

លោកស្រីWhitman បាន​បម្រើ​ការ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុនថ្មី​គឺសហគ្រាស Hewlett Packard ​ដែល​​ផ្តោ​ត​សំខាន់​លើ​សេវាកម្មកម្មវិធី​និង​បច្ចេកវិទ្យា​ និង​ជា​ប្រធាន​ក្រុមហ៊ុន HP Inc ដែល​​ផ្តោ​ត​នៅ​លើ​កុំព្យូទ័រ​និង​ម៉ាស៊ីន​បោះពុម្ព​​។

កាល​ពី​មុន​ លោកស្រី ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន eBay ដែលមានទ្រព្យ​សម្បត្តិ​ផ្ទាល់ខ្លួន ២,១ពាន់​លាន​ដុល្លារ​អាមេរិក។ នៅ​ពេល​ដែលលោកស្រី ​បាន​ចូល​កាន់​តំណែង​នេះ​នៅ​ឯ​របស់ eBay​,ក្រុម​ហ៊ុន​នេះ​មានបុគ្គលិក​តែ ៣០ប៉ុណ្ណោះ ​និងមានប្រាក់ចំណូល ៤លាន​ដុល្លារប៉ុន្តែ១០ ឆ្នាំ​ក្រោយមក ​ពេល​ដែលលោកស្រី​​ចាក​ចេញ​ ក្រុមហ៊ុន eBay បាន​បង្កើត​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ ចំនួន ៨​ពាន់​លាន​ដុល្លារ ​ហើយ​មាន​បុគ្គលិក​ជាង១៥ ០០០ នាក់​។

ក្នុងវិស័យនយោបាយវិញ លោកស្រី​ Whitman បានទទួលការបរាជ័យក្នុងការបោះឆ្នោតជា​អភិបាល​រដ្ឋ California និងជាអ្នកដែលល្បីល្បាញក្នុងការ​ចំណាយ​លុយ​ផ្ទាល់ខ្លួនទៅលើ​យុទ្ធនាការ​នេះយ៉ាង​ហោច​ណាស់១១៩លានដុល្លារ  ច្រើនជា​ងអ្នក​នយោបាយ​​ផ្សេង​ទៀត​នៅ​ក្នុង​ប្រវត្តិ​សា​ស្រ្ត​។ 


ចំណាត់ថ្នាក់ទី១០ គឺលោកស្រី Hillary Clinton

លោកស្រី Hillary Clinton មានអាយុ ៦៨ឆ្នាំ អតីតរដ្ឋមន្រ្ដីការបរទេសអាមេរិក និងជាបេក្ខជន​ប្រធានាធិបតីឆ្នាំ ២០១៦

លោកស្រី ហ៊ី​ល​ឡា​រី​គ្លី​ន​តុ​ន ​បានចូលក្នុងវិស័យនយោបាយកាន់តែខ្លាំងចាប់​តាំងពី​អាជីព​របស់​លោកស្រី ជា​ស្ត្រី​ទីមួយ​របស់សហរដ្ឋអាមេរិក ហើយ​លោកស្រីនឹង​អាចត្រឡប់​មកសេតវិមានវិញ​ប្រសិន​បើ​លោកស្រី​បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦ ។ ទោះបីជាមាន ​រឿង​អាស្រូវ"emailgate​" ដែល​បាន​បង្ហាញ​ឱ្យ​ដឹង​ថា អ្នកស្រីបាន​ប្រើ​គណនី​អ៊ីមែល​ផ្ទាល់ខ្លួន​ជំនួស​ឱ្យ​​អ៊ី​ម៉ែ​លរបស់រដ្ឋា​ភិ​បាល​ខណៈ​ពេល​ដែល​លោកស្រី​បាន​បម្រើ​ការងារ ​ជារដ្ឋមន្រ្ដីការបរទេសបង្ហាញ​ថា ​សូម្បី​តែ​កំហុស​ឆ្គង​របស់លោកស្រី ​ដែល​ជាអ្នកមាន​បទ​ពិសោធ​និង​ប្រជាប្រិយភាពខ្លាំង​នៅតែអាចអោយលោកស្រីឈរជើងបានក្នុង​ការិយាល័យ​នេះ។

លោកស្រី គ្លី​ន​តុ​ន​គឺ​ជា​សមាជិក​ព្រឹទ្ធសភា​ស្រ្តី​ដំបូង​នៅ​ក្នុង​ទីក្រុង​ញូ​យ៉​ក​និង​ជា​ស្ត្រី​ដំបូង​និងតែម្នាក់គត់ ដែលឈរឈ្មោះ​សម្រាប់​ដំណែង​ប្រធានាធិបតី​ដោយខ្លួនឯង​។លើស​ពី​នេះទៀត​ ការ​គាំទ្រ​​ជា​ច្រើន​ពី​សហ​ជីព​សាលា​រៀន​ លោកស្រីគ្លី​ន​តុ​ន​ទើប​តែ​បាន​ទទួល​បាន​ការ​គាំទ្រ​ពីSEIU (សហជីព​ពលកម្ម) ដែលមាន​សមាជិក​ពីរ​លាន​នាក់​​រីឯបញ្ជី​អ្នកគាំទ្រ​របស់​លោកស្រី​នៅ​តែ​បន្ត​កើន​ឡើង ​ហើយ​ឱកាស​នៃ​ការ​បោះឆ្នោត​របស់​លោកស្រីក៏បាន​ប្រសើរ​ឡើង​ក៏ដូចជា​ការបង្ហាញឥទ្ធិពល​​នយោបាយ​របស់​លោកស្រីក្នុងសហរដ្ឋអា​មេ​រិ​កផងដែរ​៕