សិង្ហបុរី៖ កម្មវិធីទូរស័ព្ទស្មាតហ្វូនមួយ ត្រូវបានបង្កើតឡើង ដើម្បីងាយស្រួលឲ្យ អាជ្ញាធរសិង្ហបុរី តាមដានអ្នកដែលបានប្រឈមនឹងករណីឆ្លងវីរុសនេះ។

ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយថា កម្មវិធី ៉"Trace Together" នេះ អាចកំណត់អត្តសញ្ញាណមនុស្សដែលនៅជិតៗគ្នា -ក្នុងចម្ងាយ ២ម៉ែត្រ ឬយ៉ាងហោចណាស់ ៣០នាទី ដោយប្រើបច្ចេកវិទ្យាប៊្លូធូស ដើម្បីតាមដានអ្នកជំងឺកូវីដ។

កម្មវិធីនេះមានប្រយោជន៍ពិសេស ក្នុងករណីដែលអ្នកឆ្លងជម្ងឺ មិនបានស្គាល់មនុស្សដែលនៅក្បែរខ្លួន ដែលអាចទាញយកបាន​នៅលើ Apple App Store ឬ Google Play store របស់ទូរស័ព្ទ។  

ប្រសិនបើអ្នកប្រើប្រាស់ណាម្នាក់ ក្នុងចំណោមអ្នកប្រើទាំងនេះ ឆ្លងជម្ងឺកូវីដ១៩ នោះគេនឹងងាយរកទីតាំង និងងាយស្រួលដឹងពី ទីតាំង អត្តសញ្ញាណមនុស្ស ដែលមានទំនាក់ទំនងជាមួយអ្នកជម្ងឺ។ ការប្រើប្រាស់កម្មវិធីនេះ រដ្ឋាភិបាលសឹង្ហបុរីតម្រូវឲ្យមានការបញ្ជូលលេខទូរស័ព្ទរបស់អ្នក។ 

កម្មវិធីនេះប្រើដើម្បីបំពេញបន្ថែមលើ វិធីសាស្រ្តផ្សេងទៀត ដែលអាជ្ញាធរសឹង្ហបុរីបានប្រើ ដើម្បីតាមដាន និងកំណត់អត្តសញ្ញាណមនុស្ស ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលឆ្លងមេរោគកូវីដ១៩ឲ្យកាន់តែមានប្រសិទ្ធភាព៕  ST