រូបភាពពី Britannica

កម្ពុជាអាចមើលឃើញសូរ្យគ្រាស នឹងមានសូរ្យគ្រាស កើតឡើងនៅរសៀលថ្ងៃអាទិត្យទី២១ ខែមិថុនា ឆ្នាំ២០២០ ក្នុងទ្រង់ទ្រាយមិនពេញលេញ (Partial Solar Eclipse)។ សូរ្យគ្រាសមិនពេញលេញ អាចមើលឃើញនៅខ្ទង់វេលាម៉ោង០២៖០០នាទីរសៀលដល់ម៉ោងខ្ទង់០៣៖០០នាទីរសៀល ហើយបាត់ទៅវិញនៅម៉ោង០៤៖០០នាទីរសៀល ។

សម្រាប់កន្លែងដែលមានឱកាសមើលឃើញវាក្នុងទម្រង់ពេញជាAnnular Solar Eclipse តែម្តង គឺប្រទេសមួយចំនួននៅអាហ្វ្រិក ប៉ាគីស្ថានឥណ្ឌា និងចិន ជាដើម។

បាតុភូតសូរ្យគ្រាសនោះគឺជាបាតុភូតសូរ្យគ្រាសចិញ្ចៀនភ្លើង គេហៅថា Annular Solar Eclipse គឺដោយសារ តួខ្លួនព្រះច័ន្ទបាំងព្រះអាទិត្យ តែមិនជិតឬធ្វើឲ្យងងឹតតែម្តងនោះឡើយ ដែលប្រការនេះបណ្តាលឲ្យសូរ្យគ្រាសនោះ មើលទៅដូចជាចិញ្ចៀនភ្លើង៕