Image

ចំណុចជាការពិតខ្លះ ក្នុងជីវិតរស់នៅប្រចាំថ្ងៃមនុស្សភាគច្រើនអាចមើលរំលង ឬភ្លេចមិនបានឱ្យតម្លៃ។ ដោយហេតុថាចំណុចខ្លះពុំមែនជាទំនោរឬនិន្នាការពីមនុស្សជាច្រើន ដូច្នេះការមើលរំលងច្រើនធ្វើទៅបាន។ ជាការពញ្ញាក់ស្មារតីលើរឿងខ្លះៗចំណុចមួយចំនួនត្រូវបានគេលើកបង្ហាញសម្រាប់ពិចារណាដូចខាងក្រោមនេះ៖

. សុភមង្គលនៅក្បែរៗខ្លួន តែយើងភ្លេចឱ្យតម្លៃ

វាពុំមែនពឹងផ្អែកតែលើទំនាក់ទំនងស្នេហាថ្មីការងារថ្មី របស់របរប្រើប្រាស់ថ្មី ឬមួយបំពេញគោលដៅជាទីប្រាថ្នាបានគ្រប់សព្វទាំងស្រុងនោះទេ។ដរាបណាអ្នកមិនផ្តល់តម្លៃលើសុភមង្គល និងភាពរីករាយតាំងពីចំណុចតូច សកម្មភាពនៅក្បែរអ្នកប្រចាំថ្ងៃនោះពោលគឺអត្ថន័យនៃសុភមង្គលគឺនៅតែឆ្ងាយពីអ្នក។

. ការបោះបង់មិនមែនសុទ្ធតែមានឈ្មោះជាអ្នកចាញ់ទេ

ផ្ទុយពីគំនិតភាគច្រើនដែលថាការបោះបង់គឺសុទ្ធតែជាអ្នកចាញ់ ប៉ុន្តែការដឹងថាពេលណាត្រូវចាញ់ កាលៈទេសៈណាត្រូវចាញ់ត្រូវប្តូរទិសដៅ ចេញពីស្ថានភាពធ្វើឱ្យអ្នកអាប់អួរ បោះបង់នៅអ្វីដែលផ្ទុយពីភាពពិត(មិនអាចទៅរួច) ក៏មានផងដែរនៅក្នុងជីវិតបុគ្គលល្បីៗជាច្រើន។ ប៉ុន្តែក៏ចាំផងដែរថាមិនមែនបោះបង់ដោយខ្លាចភាពលំបាក មិនអាចជម្នះបាននោះទេ ប៉ុន្តែគឺដោយផ្អែកលើហេតុផលថា វាមិននាំអ្នកបានប្រសើរឬកាន់តែយ៉ាប់យើនទៅ។

. បើសិនពួកគេចូលចិត្តពិតប្រាកដមែន ពួកគេនឹងធ្វើរឿងនោះ

ឧទាហរណ៍ អ្នកជាគ្រូបង្រៀនគំនូរអ្នកនឹងអាចសង្កេតមើល បើអ្នកកំណត់កិច្ចការឱ្យកូនសិស្សគូរអ្វីមួយដែលអ្នកចង់បានពួកគេនឹងធ្វើតាមអ្នក។ បន្ទាប់ពីនោះ អ្នកដកកំណត់កិច្ចការចេញដោយឱ្យសេរីភាពពួកគេធ្វើកិច្ចការគូរដោយសេរី អ្នកនឹងបានឃើញប្រាកដថាកិច្ចការណាមួយដែលពួកគេពេញចិត្តគូរ។ ត្រឡប់មកវិញគឺ អ្វីដែលនរណាម្នាក់ចូលចិត្ត គឺយើងមិនអាចបង្ខំមនុស្សគ្រប់គ្នាបានឡើយព្រោះនោះជាធម្មជាតិរបស់មនុស្សម្នាក់ៗដែលមានខុសប្លែកពីគ្នា។

. ចង់បានអ្វីមួយតែខ្លាចមិនហ៊ានទទួលហានិភ័យ គឺជាហានិភ័យ

ត្រូវជួបហានិភ័យបរាជ័យខ្លះមុននឹងអាចជួបជោគជ័យ។ ត្រូវជួបហានិភ័យបដិសេធ មុននឹងជួបពាក្យថាយល់ព្រម ឬទទួលស្គាល់។ ជួបរឿងស្នេហាខកបំណងខ្លះៗផងដែរមុននឹងបានមកជួបស្នេហ៍ពិត។ បកមកវិញ បើយើងគេចមិនហ៊ានជួបហានិភ័យគឺនឹងជួបហានិភ័យមួយគឺមិនបានជួបអ្វីពិតប្រាកដដែលអ្នកប្រាថ្នាចង់បាន។

. ដាស់អ្នកក្លាហានពីខ្លួនអ្នកចេញមក

ហេតុផលរួមមួយដែលមនុស្សមួយចំនួនភាគច្រើននៅតែមានកំហុសដដែលៗនោះគឺពួកគេអនុញ្ញាតឱ្យភាពរុញរាមកបង្អាក់ជាទម្លាប់មិនឱ្យទទួលស្គាល់ការពិត មិនមកប្រឈមឬមកទទួលខុសត្រូវលើអ្វីដែលគេធ្វើ កំហុស ឬទង្វើដែលគេបានប្រព្រឹត្តឡើង។ ដូចនេះគួរដាស់អ្នកក្លាហានក្នុងខ្លួន ឱ្យចេញមករៀបចំអនាគតរបស់អ្នក ដើម្បីទទួលខុសត្រូវនិងកែតម្រូវ និងចេះរ៉ាប់រងក្នុងដំណើរការនាំអ្នកឱ្យរីកចម្រើនទៅមុខ។

. បើរីករាយចេញពីខ្លួនឯង គឺកាន់តែជារឿងល្អ

គ្មានឯករាជ្យភាពណាដែលនៅក្នុងការពឹងផ្អែកឬទោរទន់លើអ្វីមួយទាំងស្រុងនោះទេ។

គ្មានភាពរឹងប៉ឹងណាដែលនៅប្រកាន់ជាប់អ្នកដែលមានជំហររឹងមាំមកតាមជួយគ្រប់ពេលនោះទេ។

ហើយក៏គ្មានភាពរីករាយណាដែលល្អជាងឬផ្អែកលើរឿងខាងក្រៅជារឿងប្រសើរជាងការរីករាយពីខ្លួនឯងនោះដែរ។ដូច្នេះការចេះរីករាយពីអ្វីដែលអ្នកមាន នឹងកាន់តែជារឿងល្អ ព្រោះនេះជាសញ្ញាណសម្គាល់ថាអ្នកជាមនុស្សរឹងប៉ឹងម្នាក់ហើយអាចជួយអ្នកនៅក្បែរបានទៀតផង៕