ប្រទេសវៀតណាម ឈរលេខរៀងទី១៥ នៃការបំពុលខ្យល់អាក្រក់បំផុត ក្នុងពិភពលោក។

វៀតណាម៖ តាមការស្រាវជ្រាវ ធ្វើឡើងដោយអ្នកជំនាញជនជាតិវៀតណាម បានបង្ហាញថា ប្រទេសវៀតណាមទទួលរងនូវការខាតបង់ផ្នែកសេដ្ឋកិច្ចចន្លោះពី ១០,៨ ទៅ ១៣,២ ពាន់លានដុល្លារ ពីការបំពុលបរិយាកាស ជារៀងរាល់ឆ្នាំស្មើនឹងប្រមាណ ៥% នៃផសស(GDP)របស់ប្រទេសវៀតណាម។

កំណើននៃការអភិវឌ្ឍ និងនគរូបនីយកម្មយ៉ាងឆាប់រហ័ស បង្កជាបញ្ហាប្រឈមយ៉ាងខ្លាំងក្នុងការគ្រប់គ្រងការបំពុលខ្យល់។ នៅអាស៊ីអាគ្នេយ៍ សម្រាប់ការបំពុល PM2.5 ប្រទេសវៀតណាម ឈរលេខ១៥ នៅពីក្រោយប្រទេសឥណ្ឌូនេស៊ី ចំណោម៩៨ប្រទេសដែលខ្យោយជាង ប្រទេសកម្ពុជា ដែលនៅលេខ៤១ ។

ការអភិវឌ្ឍយ៉ាងលឿន គួបផ្សំនឹងបទដ្ឋាននៃការបំភាយខ្សោយកំណត់លើរោងចក្រ ថាមពលយានយន្តនិងឧស្សាហកម្ម ហើយនឹងការកើនឡើងនៃធ្យូងថ្មនៅក្នុងការផលិតថាមពលរួមចំណែកដល់ ការបំពុលបរិយាកាសយ៉ាងខ្លាំង នៅក្នុងទីក្រុងធំៗ​ របស់វៀតណាម។

តាមរបាយការណ៍របស់ក្រុមហ៊ុនប្រេងBP កាលពីឆ្នាម ២០១៩ ក៏បានបង្ហាញដែរថា ប្រទេសវៀតណាម មានការប្រើប្រាស់ធ្យូងថ្មកើនឡើងទ្វេដងហើយការប្រើប្រាស់ប្រេង ក៏បានកើនឡើង ៣០% ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះផងដែរ៕

រូបភាពពី VN Plus

រូបភាពពី VN Plus