កំពង់ឆ្នាំង៖ វឌ្ឍនភាពនៃការងារជីកប្រឡាយរងអូរដូនពៅ មានទីតាំងស្ថិតនៅក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សម្រេចបាន ៧០%ហើយ នេះបើតាមការមន្រ្តីជំនាញ មន្ទីរធនធានទឹក និងឧតុនិយម។

ប្រឡាយរងអូរដូនពៅ មានតួនាទីស្ទាក់ទឹកស្ទឹងអូរជៀប ដែលជាប្រភពហូរជាប់ទាំងប្រាំងនិងវស្សា ឲ្យហូរចូលតាមប្រឡាយរងនេះ មកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំស្រូវវស្សាចំនួន ៦៧០ហិកតា ដំណាំស្រូវប្រាំងចំនួន ១៥៨ហិកតា និងដំណាំរួមផ្សំផ្សេងៗ របស់ប្រជាពលរដ្ឋ ចំនួន០៥ភូមិ ក្នុងឃុំជ្រៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ 

បច្ចុប្បន្នក្រុមការងារ សម្រេចបាន ៧០% ក្នុងទំហំការងាររួមមាន ៖

  • ជីកប្រឡាយរងអូដូនពៅ ប្រវែង ៤.៣០០ម
  • សាងសង់សំណង់បង្ហៀរលើប្រឡាយរងប្រវែង ៤១ម
  • សាងសង់សំណង់ទ្វារទឹកលើប្រឡាយរង (ទ្វារ២)ចំនួន ០១កន្លែង
  • សាងសង់សំណង់លូយកទឹកលើភ្លឺប្រឡាយរង (Ø១00ស.ម) ចំនួន ០៥កន្លែង
  • សាងសង់សំណង់ស្ទាក់ទឹកលើប្រឡាយរង (ទ្វារ២) ចំនួន ០៥កន្លែង
  • សាងសង់សំណង់លូដោះទឹកលើភ្លឺប្រឡាយរង ចំនួន ០៣កន្លែង ៕