រាជធានីភ្នំពេញ៖ កាតសំគាល់មន្ត្រីរាជការស៊ីវិលនឹងអាចប្រើសម្រាប់ដកប្រាក់ខែបាន ដោយមានលក្ខណៈជាទម្រង់នៃកាត ATM។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃ៣០ សីហា ឆ្នាំ២០២២។
ក្រសួងមុខងារសាធារណៈនឹងរៀបចំបោះពុម្ពឡើងវិញនូវអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនរបស់មន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ប្រើប្រាស់ជាផ្លូវការ។
ការបោះពុម្ពថ្មីនេះក្នុងទម្រង់ជាប្រភេទ ស្មាតកាត មានន័យថាកាតនេះអាចអនុញ្ញាតឲ្យមន្រ្តីរាជការប្រើប្រាស់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹមសម្រាប់ដក់ប្រាក់បៀវត្សពីធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយសម្រាប់មុខងារចាំបាច់ដទៃទៀត។ការទទួលបានកាតថ្មីនេះ គឺពុំតម្រូវឲ្យម្ចាស់ប័ណ្ណបង់ថ្លៃឡើយ៕