ខេត្តព្រះសីហនុ៖ បន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ-១៩ពីរឆ្នាំមកនេះ ទីបំផុតប្រទេសកម្ពុជាក៏បានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង» ។

ការបើកទទួលទេសចរណ៍វ៉ាក់សាំងនេះ គឺចាប់ផ្ដើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

 បន្ទាប់មក នឹងបន្តបើកទទួលនៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២ ខាងមុខ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅនិងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ

ភ្ញៀវទេសចរដែលមកដល់កម្ពុជា តម្រូវឲ្យធ្វើតេស្ដរកវីរុសកូវីដ នៅពេលមកដល់អាកាសយាន្តដ្ឋាន ក្នុងករណីដែលលទ្ធផលអវិជ្ជមាន នោះភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តដោយសេរីនៅក្នុងតំបន់។ ក្នុងករណីដែលភ្ញៀវទេសចរ ចង់ដំណើរកម្សាន្តទៅគោលដៅផ្សេង គឺតម្រូវឲ្យមានការធ្វើតេស្ដកូវីដម្ដងទៀត។

ខាងក្រោមនេះជាខ្លឹមសារពេញនៃនីតិវិធីបើកទទួលទេសចរណ៍វ៉ាក់សាំង នៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរ៖