រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ជាលើកដំបូង លើស្ត្រីខ្មែរដែលមានវ័យ២៣ឆ្នាំ ទើបបានត្រឡប់មកពីធ្វើការនៅប្រទេសហ្គាណា។ 

ក្រសួងបានបញ្ជាក់ថា ស្ត្រីអាយុ២៣ឆ្នាំដែលរកឃើញមានវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» មានស្រុកកំណើតនៅក្រុងបាវិត ខេត្តស្វាយរៀង។ ស្ត្រីរូបនេះបានធ្វើដំណើរតាមជើងហោះហើរ ពីប្រទេសហ្គាណា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ និងបន្តដំណើរពីទីក្រុងឌូបៃ មកប្រទេសថៃ ទើបហោះហើរពីប្រទេសថៃមកកម្ពុជា។

ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តវិធានការ «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច៕