សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

វៀតណាម៖ GDP (ផ.ស.ស.) របស់វៀតណាម អាចឈរនៅលើនៅប្រទេសសិង្ហបុរី នៅឆ្នាំនេះ ។ នេះបើតាមស្ថាប័នអន្តរជាតិ IMF បានប៉ាន់ប្រមាណថា GDP វៀតណាម មានចំនួន ៣៤០,៦ ពាន់លានដុល្លារ នៅឆ្នាំនេះអាចកើនលើសប្រទេសសិង្ហបុរីជិត ១ ភាគរយ ជាលើកដំបូង។

ស្ថាប័នអន្តរជាតិ IMF បានព្យាករណ៍ ពីកំណើនដោយលើកឡើងថា GDP វៀតណាម នឹងកើនឡើង ១,៦ ភាគរយ នៅឆ្នាំនេះ ខណៈពេលដែលប្រទេសសិង្ហបុរី នឹងធ្លាក់ចុះ ៦ ភាគរយ ដោយសារស្ថានភាពនៃវិបត្តិកូវីដ១៩។

តួលេខនៃកំណើននេះ នឹងធ្វើឲ្យប្រទេសវៀតណាម ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំទីបួន នៅក្នុងតំបន់អាស៊ាននៅឆ្នាំនេះ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ និងប្រទេសហ្វីលីពីន៕ VN Express