នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានវ៉ាដាច់នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos ក្លាយជាអ្នកមានបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ៧មករា។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla កើនឡើងក្នុងឆ្នាំ២០២០ ដែលបានជំរុញឱ្យទ្រព្យសម្បត្តិរបស់ Musk មានតម្លៃរហូតដល់ទៅ ១៨៨ ពាន់លានដុល្លារគិតត្រឹមថ្ងៃព្រហស្បតិ៍។
លោក Musk កាលពីឆ្នាំ២០១៩ មានទ្រព្យជាង ២០ពាន់លានដុល្លារ ដោយត្រឹមតែ១ឆ្នាំ ទ្រព្យសម្បត្តិរបស់លោកឡើងដល់ជាង ១៨៨ពាន់លានដុល្លារ
លោក Musk ទទួលបានប្រាក់ខែតិចតួចពីក្រុមហ៊ុន ដោយដូរជាតម្លៃភាគហ៊ុន ដែលមានតម្លៃជាទ្រព្យសម្បត្តិសុទ្ធចំនួន ១៨៨.៥ ពាន់លានដុល្លាររបស់គាត់ ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងជាង ៧០០% នៅឆ្នាំ ២០២០ ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនផលិតរថយន្តដែលមានតម្លៃបំផុតនៅលើពិភពលោក។
លោក Musk លើកឡើងថា ទ្រព្យសម្បត្តិដែលលោកមានគឺមិនបានទិញសម្ភារៈទំនើបឬដំណើរកម្សាន្តអ្វីនោះទេ គាត់នឹងប្រើទ្រព្យទាំងនោះដើម្បី ផែនដីនេះ និងកសាងកន្លែងដែលអាចរស់នៅបាននៅភពអង្គារ សម្រាប់មនុស្ស ករណីដែលភពផែនដីមានបញ្ហាកើតឡើងនៅថ្ងៃអនាគត៕