សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ខេត្តកំពង់ស្ពឺ៖ គម្រោងវិនិយោគរោងចក្រកែច្នៃផ្លែឈើ ដែលមានទុនប្រមាណ ៦.៣លានដុល្លារ ត្រូវបានក្រុមហ៊ុនមួយបោះទុននៅ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាខេត្តសំបូរដោយផ្ទៃដីដំណាំហូបផ្លែច្រើនម៉ឺនហិកតា។ 

បើតាមការចុះផ្សាយរបស់ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងថ្ងៃ១៧ ខែវិច្ឆិកា ២០២០ នេះ បានបង្ហាញពីការ សម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន "K R R PROCESSING FOOD CO., LTD.” ។

ក្រុមហ៊ុន "K R R PROCESSING FOOD CO., LTD មានគម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦២កន្លែង៕