បន្ថែមទៅលើការបិទកម្មវិធីចំនួន៥៩ ក្នុងខែមិថុនា និងចំនួន១១៨ ក្នុងខែកញ្ញា ឆ្នាំ២០២០នេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសបិទកម្មវិធីចំនួន ៤៣បន្ថែមទៀត ដែលរួមមានទាំងកម្មវិធីវេរលុយដ៏ពេញនិយមនៅក្នុងប្រទេសចិន AliExpress របស់ក្រុមហ៊ុន Alibaba និងកម្មវិធីស្វែងរកគូស្នេហ៍មួយចំនួនផងដែរ។

នៅក្នុងការផ្សព្វផ្សាយជាផ្លូវការ របស់ក្រសួងព័ត៌មានវិទ្យានៃប្រទេសឥណ្ឌាបានឱ្យដឹងថា ការបិទកម្មវិធីទាំងនេះគឺបន្ទាប់ពីពួកគេបានទទួលនូវសេចក្ដីរាយការណ៍ ពីផលប៉ះពាល់របស់កម្មវិធីនេះដល់អធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសឥណ្ឌា ព្រមទាំងសន្តិសុខជាតិទៀតផង។

សូមរំឭកឡើងវិញថា គិតត្រឹមរយៈពេល៥ខែចុងក្រោយនេះ ក្រសួងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌាបានធ្វើការហាមឃាត់កម្មវិធីទូរសព្ទរបស់ប្រទេសចិនជាច្រើនមកហើយ ម្យ៉ាងវិញទៀតកម្មវិធីភាគច្រើន គឺសុទ្ធសឹងតែជាកម្មវិធីដែលមានប្រជាប្រិយភាពខ្លាំងដូចជា កម្មវិធី TikTok ដែលមានអ្នកប្រើប្រាស់ប្រមាណជាង ២០០លាននាក់ និងហ្គេម PUBG Mobile ក៏មានចំនួនអ្នកលេងច្រើនជាង ៤០លាននាក់នៅក្នុងប្រទេសនេះ។ 

ដូច្នេះរហូតមកដល់ពេលនេះប្រទេសឥណ្ឌាបានបិទកម្មវិធីដែលមានប្រភពពីប្រទេសចិនសរុបចំនួន ២២០ រួចហើយ។ យើងក៏នៅមិនទាន់ដឹងថានឹងមានកម្មវិធីប៉ុន្មានទៀតទេ ដែលប្រទេសឥណ្ឌាសម្រេចចិត្តបិទជាបន្តទៀតដែរ។

ខាងក្រោមនេះជាឈ្មោះកម្មវិធីទាំង ៤៣ ដែលត្រូវបានបិទ៖

1. AliSuppliers Mobile App

2. Alibaba Workbench

3. AliExpress - Smarter Shopping, Better Living

4. Alipay Cashier

5. Lalamove India - Delivery App

6. Drive with Lalamove India

7. Snack Video

8. CamCard - Business Card Reader

9. CamCard - BCR (Western)

10. Soul- Follow the soul to find you

11. Chinese Social - Free Online Dating Video App & Chat

12. Date in Asia - Dating & Chat For Asian Singles

13. WeDate-Dating App

14. Free dating app-Singol, start your date!

15. Adore App

16. TrulyChinese - Chinese Dating App

17. TrulyAsian - Asian Dating App

18. ChinaLove: dating app for Chinese singles

19. DateMyAge: Chat, Meet, Date Mature Singles Online

20. AsianDate: find Asian singles

21. FlirtWish: chat with singles

22. Guys Only Dating: Gay Chat

23. Tubit: Live Streams

24. WeWorkChina

25. First Love Live- super hot live beauties live online

26. Rela - Lesbian Social Network

27. Cashier Wallet

28. MangoTV

29. MGTV-HunanTV official TV APP

30. WeTV - TV version

31. WeTV - Cdrama, Kdrama&More

32. WeTV Lite

33. Lucky Live-Live Video Streaming App

34. Taobao Live

35. DingTalk

36. Identity V

37. Isoland 2: Ashes of Time

38. BoxStar (Early Access)

39. Heroes Evolved

40. Happy Fish

41. Jellipop Match-Decorate your dream island!

42. Munchkin Match: magic home building

43. Conquista Online II