សូមចុចទីនេះដើម្បីUpdate ឬទាញយក APP ក្រមា ប៉ុស្ដិ៍

លោកស្រី Meridth Elliott Powell អ្នកជំនាញប្រឹក្សាផ្នែកយុទ្ធសាស្រ្តអាជីវកម្ម ជាអ្នកនិពន្ធ និងជាអ្នកនិយាយជម្រុញទឹកចិត្តជាសាធារណៈបានពាំនាំបង្ហាញនូវ៥ចំណុចដែល អ្នកមានមុខនាទីជាអ្នកដឹកនាំគួរសិក្សាស្វែងយល់ នូវកំហុសមួយចំនួនដែលគួរចៀសវាង។ក្រមាក៏សូមបង្ហាញសង្ខេបដូចខាងក្រោមនេះ៖

. ប្រើយុទ្ធសាស្រ្តដឹកនាំដដែលៗ

កំហុសកើតឡើងភាគច្រើន ត្រូវបានគេសម្គាល់ឃើញថាគឺចេញពីការប្រើយុទ្ធសាស្រ្តដឹកនាំដដែល ពោលគឺជាយុទ្ធសាស្រ្តមិនត្រូវនឹងកាល ឬហួសសម័យ។ ដូចនេះ ចំណុចមួយនេះ ក្នុងនាមជាអ្នកដឹកនាំមួយរូប គប្បីសិក្សាពីចំណុចនេះ ក៏ដូចជាស្វែងយល់ពីយុទ្ធវិធីថ្មីៗសម្រាប់ការដឹកនាំ ស្របទៅតាមបរិបទ និងទំនោរការរស់នៅបច្ចុប្បន្ន។

. ការកំណត់ដោយអត្តនោម័តិ(កំណត់អ្វីផ្សេងៗតាមការយល់ឃើញដោយគំនិតរបស់ខ្លួន)

ជាអ្នកដឹកនាំសម័យថ្មី ត្រូវដឹងថា បុគ្គលិកក្រោមឱវាទភាគច្រើនមិនចង់ឱ្យនរណាម្នាក់ជាអ្នកកំណត់រាល់បន្ទុកកិច្ចការ តែម្នាក់ឯងរហូតបំបិទគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីទៅដល់គោលដៅដោយភាពងាយស្រួលនោះឡើយ។ពួកគេ(បុគ្គលិក) ច្រើនចង់បាន អ្នកដឹកនាំដែលបង្ហាញផ្លូវទៅកាន់គោលដៅ ហើយអនុញ្ញាតឱ្យពួកគេអាចប្រើវិធីរៀងៗខ្លួនដើម្បីទៅដល់គោលដៅរួមដែលផ្ទុយពីអ្នកដឹកនាំកំណត់ជាកំហិត រាល់ផ្លូវ ច្រកដែលត្រូវទៅ និងការសម្រេចចិត្តផ្សេងៗដោយឯ​កឯង។

អ្នកគួរចាំថា បុគ្គលិកមានទេពកោសល្យ និងសមត្ថភាពខ្លាំង ច្រើនចង់ក្លាយជាចំណែកមួយនៃស្ថាប័នឬអាជីវកម្មរបស់អ្នក ហើយក៏ចង់បានឱ្យគំនិតពួកគេ ត្រូវបានឮ និងជាការរួមចំណែកសំខាន់ក្នុងអង្គភាពផងដែរ។ 

ប្រិយមិត្តអាចស្វែងរកអានមេរៀន ស្តីពីភាពជាអ្នកដឹកនាំនាអត្ថបទជាច្រើនបន្តបន្ទាប់ទៀតនៅក្រមាប៉ុស្តិ៍

ចុចអាន៖  សម្រង់ទស្សនៈនៃភាពជាអ្នកដឹកនាំពីបុគ្គលល្បីៗជុំវិញពិភពលោក

. ការផ្តោតតែរឿងផ្ទៃក្នុង

អ្នកដឹកនាំអាចសម្គាល់មើលថា ចំណែកសំខាន់ដែលមានឥទ្ធិពលទៅដល់ដំណើរការអាជីវកម្ម ឬស្ថាប័នពួកគេ ក៏មានមួយផ្នែកពីមជ្ឈដ្ឋានខាងក្រៅផងដែរ។ មជ្ឈដ្ឋានខាងក្រៅ សម្តៅដល់ ច្បាប់ទំនុកចិត្តអ្នកប្រើប្រាស់ តម្លៃប្រេងឥន្ធនៈ ការវិវឌ្ឍនៃបច្ចេកវិទ្យាការប្រកួតប្រជែង…។ ការប្រែប្រួលណាមួយក្នុងផ្នែកខាងក្រៅនេះ នឹងមានឥទ្ធិពលខ្លាំងលើអាជីវកម្ម ឬស្ថាប័នអ្នក។ ដូច្នេះអ្នកដឹកក៏មិនគួរមើលរំលងពីបរិយាកាសខាងក្រៅ ដែលតែងមានការវិវឌ្ឍថ្មីៗជាប្រចាំ។

. ការអនុវត្តទៅតាមតែផែនការដៅទុក

ចំណុចនេះសម្តៅទៅដល់ការមិនចេះបត់បែនទៅតាមស្ថានការ។ ជាការពិត អ្នកត្រូវមានផែនការ និងត្រូវផ្តោតធ្វើវាឱ្យសម្រេច ប៉ុន្តែពុំមែនត្រូវតែផ្តោតលើផ្លូវតែមួយ រហូតភ្លេចបើកចិត្តទូលាយ ទទួលនូវគំនិតថ្មីរបត់ថ្មី និងការផ្លាស់ប្តូរថ្មីៗនោះទេ។ លទ្ធផលផ្លែផ្កានឹងកើតមានច្រើនផងដែរ នៅពេលអ្នកដឹកនាំចេះសម្លឹងមើលឃើញឱកាសល្អដែលត្រូវចាប់ ហើយចេះបត់បែន សម្របទៅតាមស្ថានការដែលកើតមានដោយភាពវៃឆ្លាត។

. ការចំណាយវេលាតែម្នាក់ឯងច្រើនពេក

ក្នុងដំណើររស់នៅបច្ចុប្បន្នដែលទំនើប និងផ្លាស់ប្តូរយ៉ាងរហ័សអ្នកដឹកនាំគួរពិចារណាការចំណាយពេលវេលាលើការសម្រេចផ្សេងៗតែម្នាក់ឯង។ចំណុចនេះគឺការសម្តៅទៅលើ ការចេះបង្កើតទំនាក់ទំនងដែលជាគន្លឹះសំខាន់ទៅរកភាពរីកចម្រើនជោគជ័យទៅដល់ស្ថាប័ន ឬអាជីវកម្ម។ 

អ្នកដឹកនាំត្រូវកាប់ឆ្ការផ្លូវ ដោយបង្កើតទំនាក់ទំនងល្អជាមួយអតិថិជនអ្នកលក់ អ្នកផ្គត់ផ្គង់ អ្នករួមវិស័យ ហើយជាពិសេសនោះគឺបុគ្គលិករបស់ខ្លួន។ការវិនិយោគរបស់អ្នកដឹកនាំទៅកាន់ពួកគេ(ទំនាក់ទំនង) នោះឱកាសផ្សេងៗនឹងកើតឡើងទៅដល់ក្រុមហ៊ុនស្ថាប័ន ឬអាជីវកម្មរបស់អ្នកកាន់តែច្រើនផងដែរ៕

ប្រភព៖ Meridith Rlliott Powell