ដំណើរជីវិតរបស់មនុស្សម្នាក់ៗ តែងតែជួបប្រទះនូវរឿងរ៉ាវល្អនិងអាក្រក់ដើរដំណាលគ្នា។ ពេលខ្លះ អ្នកអាចនឹងឆ្លងកាត់នូវរឿងរ៉ាវអាក្រក់ទាំងដែលអ្នកមិនបានត្រៀមចិត្តទុក ហើយពេលខ្លះទៀតអ្នកអាច នឹងជួបនូវរឿងរ៉ាវល្អដែលស្ទើរតែនឹកស្មានមិនដល់។ យ៉ាងណាមិញថ្ងៃនេះ ក្រុមការងាររបស់យើងនឹងធ្វើការចែករំលែកនូវពាក្យស្លោកចំនួន ១០ ដែលអ្នកគួរចងចាំ ដើម្បីដាស់តឿនខ្លួនឯងពេលបរាជ័យម្តងៗ។

១. គំនិតអវិជ្ជមានរបស់អ្នកដទៃ មិនមែនជាបញ្ហាដែលអ្នកត្រូវគិតនោះទេ

២. ភាពឈឺចាប់ គឺជាផ្នែកមួយនៃការរីកចម្រើន

៣. ការប្រឹងប្រែងនិងតស៊ូរបស់អ្នក នឹងផ្តល់នូវអ្វីដែលអ្នកចង់បាន

៤. បញ្ហាដែលអ្នកជួប គឺសុទ្ធតែមានដែនកំណត់

៥. អត្តចរិតមានតម្លៃលើសចំណេះដឹង

៦. អនាគតរបស់អ្នក គឺរំពឹងផ្អែកលើទម្លាប់ប្រចាំថ្ងៃរបស់អ្នក

៧. ការគិតមុននឹងនិយាយ ធ្វើឲ្យពាក្យសម្តីរបស់អ្នកមានតម្លៃ

៨. គិតមិនធ្វើ ស្មើនឹងលទ្ធផលសូន្យ

៩. ការគិតវិជ្ជមាន គឺជាអាហារបំប៉នដ៏ល្អសម្រាប់ខួរក្បាល

១០. រំពឹងទុករឹតតែខ្លាំង ឈឺចាប់រឹតតែខ្លាំង

សរុបរួមមកវិញមិនថា ខណៈនេះអ្នកបានជួបប្រទះនូវបញ្ហាអ្វីមួយក្នុងកម្រិតធំក្តីតូចក្តី អ្នកត្រូវរៀនចេះផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង ក្នុងការប្រឈមមុខជាមួយបញ្ហាដែលខ្លួនបានជួបប្រទះ ជាជាងបង្ហាញភាពទន់ខ្សោយរបស់ខ្លួន៕