ខេត្តកណ្ដាល៖ ស្ពានវែងទី១ នៃគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលឆ្លងកាត់កោះអន្លង់ចិន ទៅកាន់ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលនឹងត្រូវបញ្ចប់នៅឆ្នាំ២០២១នេះបើតាមប្រសាសន៍របស់ សម្ដេច ហ៊ុនសែន ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣កាត់តាមភ្នំពេញ និងខេត្តកណ្តាលនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។
គម្រោងស្ពាននេះតភ្ជាប់រវាងផ្លូវជាតិលេខ១ នៅចំណុចឃុំសិត្បូត៍ ក្រុងតាខ្មៅទៅកាន់ឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល ខណៈស្ពាននេះស្ថិតក្នុងគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវដ៏សំខាន់ក្នុងការពង្រីក ការដឹកជញ្ជូននិងសមាហរណកម្មសេដ្ឋកិច្ចសង្គមកម្ពុជា ពិសេសបង្ខិតការអភិវឌ្ឍន៍នៅមូលដ្ឋាន កាន់តែកៀកកិតជាមួយប្រជាពលរដ្ឋ៕