ខេត្តតាកែវ៖ វឌ្ឍនភាពគម្រោងជួសជុល អាងទឹកខ្ពបត្របែក ស្ថិតក្នុងឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ សម្រេចបាន ៨០%ភាគរយហើយ បន្ទាប់ពីបានផ្ដើមការជួសជុលឡើងវិញនៅដើមឆ្នាំ២០២១។
កាលពីឆ្នាំ ២០២០ កន្លងទៅនេះ ទំនប់អាងទឹកខ្ពបត្របែក ត្រូវបានរងការហូរច្រោះជាច្រើនកន្លែង ដោយសារជំនន់ទឹកភ្លៀង ធ្វើឲ្យតួទំនប់និងសំណង់មួយចំនួនរងការខូចខាត ព្រមទាំងខ្នងទំនប់ក៏មានទំហំតូច មិនអាចស្តុកទឹកទុកបានច្រើន សម្រាប់ធ្វើការស្រោចស្រពលើការងារកសិកម្ម ក៏ដូចជាកាប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះផងដែរ។
ទំនប់អាងទឹកខ្ពបត្របែក ក៏បានផ្លូវគមនាគមន៍ដ៏សំខាន់ សម្រាប់តភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅផ្លូវជាតិលេខ៤១ ហើយទំនប់អាងទឹកនេះ ក៏ជាកន្លែងទេសចរមួយផងដែរនារដូវទឹកឡើង។

នៅក្នុងឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានចាត់មន្រ្តីជំនាញ ចុះធ្វើការជួសជុលទំនប់អាងទឹកនេះឡើងវិញ ការងារដែលត្រូវជួសជុលរួមមាន ៖
- ជួសជុលតួទំនប់ប្រវែង ២ ៦០០ ម៉ែត្រដោយពង្រីកខ្នងទំនប់បន្ថែម ៣ម៉ែត្រ
- ជួសជុលសំណង់បង្ហៀរ ០១ កន្លែង
- ជួសជុលសំណង់ទ្វារទឹក (ទ្វារ២)០១កន្លែង
- ជួសជុលលូជ្រុង (ទ្វារ១) ០៣ កន្លែង៕

