WSJ៖ យោងតាមការចុះផ្សាយរបស់ស្ថាប័នសារព័ត៌មាន WSJ ដែលដកស្រង់របាយការណ៍នៃកិច្ចពិភាក្សាជាមួយប្រទេសចិន លើកិច្ចសន្យាប្រេងជាតម្លៃលុយយន់ លើសម្រាប់រយៈពេល 6 ឆ្នាំ។ សារអារ៉ាប៊ីសាអូឌីត ហាក់មានសន្ទុះជម្រុញកិច្ចសន្យានេះកាន់តែមានភាពឆាប់រហ័ស ដែលសារការមិនសប្បាយចិត្តនឹងការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិក ដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ ក្នុងការការពារប្រទេសនេះ។
អារ៉ាប៊ីសាអូឌីត ខឹងសម្បារចំពោះការខ្វះការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ការធ្វើអន្តរាគមន៍ក្នុងសង្គ្រាមយេម៉ែន និងជុំវិញការប៉ុនប៉ងរបស់រដ្ឋបាលលោក Biden ដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នៃកម្មវិធីនុយក្លេអ៊ែរ។ មន្ត្រីអារ៉ាប៊ីសាអូឌីត បាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានកាលពីឆ្នាំមុនផងដែរ។
ប្រទេសចិន បានទិញច្រើនជាង 25% នៃប្រេងដែលអារ៉ាប៊ីសាអូឌីតដែលនាំចេញ ហើយប្រសិនបើការលក់នេះ ជាប្រាក់យន់ នោះនឹងជំរុញឱ្យមានជំហររូបិយប័ណ្ណរបស់ប្រទេសចិន កាន់តែឆាប់ក្លាយជាទុនបំរុងដ៏ធំសម្រាប់សកលលោក៕