សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

បច្ចេកវិទ្យា៖ អ្នកប្រហែលជាមិនធ្លាប់ពីក្រុមហ៊ុន X-Mode  នោះទេ ប៉ុន្តែកូដរបស់វា អាចមាននៅក្នុងកម្មវិធីមួយចំនួននៅលើទូរស័ព្ទ ដែលបានតាមដាននិងលក់ទិន្នន័យទីតាំងរបស់អ្នក។ ឥឡូវនេះ Google និង Apple កំពុងព្យាយាមបញ្ឈប់ការប្រើប្រាស់នេះ។ 

យោងតាមអត្ថបទរបស់កាសែត Wall Street Journal ក្រុមហ៊ុនទាំងពីរនេះ បានប្រាប់អ្នកសរសេរកូដ ឱ្យដកកូដរបស់ X-Mode ចេញពីកម្មវិធី ។ ក្រុមហ៊ុន Apple កំពុងផ្តល់ឱ្យអ្នកសរសេរកម្មវិធី រយៈពេលពីរសប្តាហ៍ដើម្បីដក SDK ចេញ ហើយGoogle ដូចគ្នាទុករយៈពេលមួយសប្តាហ៍ និងអាចសុំបន្តដល់១ខែ។

តើ X-Mode ដំណើរការយ៉ាងដូចម្ដេច? 

X-Mode ដំណើរការដោយផ្តល់លេខកូដដល់អ្នកសរសេរកូដ ដើម្បីបញ្ចូលទៅក្នុងកម្មវិធីរបស់ពួកគេដែលត្រូវបានគេស្គាល់ថា ជាSDK ដែលតាមដានទីតាំងរបស់អ្នកប្រើប្រាស់ ហើយបន្ទាប់មកបញ្ជូនទិន្នន័យ សម្រាប់លក់ ។ ជាការតបស្នងវិញ X-Mode ទូទាត់ប្រាក់ឱ្យអ្នកសរសេរកូដ នូវចំនួនទឹកប្រាក់ជាក់លាក់មួយ ដោយផ្អែកលើចំនួនកម្មវិធីដែលអ្នកប្រើមាន។ X-Mode គឺមាននៅក្នុងកម្មវិធីជាង ៤០០កម្មវិធី៕