បច្ចេកវិទ្យា៖ កម្មវិធីផ្ញើសារដ៏ពេញនិយមឈ្មោះថា Telegram (តេលេក្រាម) ត្រូវបានប្រជាជនទូទាំងពិភពលោក ទាញយកតំឡើងសរុបជាង ១០០០លានដង នេះបើយោងតាមក្រុមហ៊ុន ​Sensor Tower ។

កម្មវិធី តេលេក្រាម ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឌូបៃ ដាក់ដំណើរការនៅចុងឆ្នាំ ២០១៣ បានឈានដល់ចំណុចកំពូលនៃតួលេខដ៏ខ្ពស់ កាលពីថ្ងៃសុក្រនេះ បើយោងតាមការរាយការណ៍របស់ក្រុមហ៊ុន Sensor Tower ។ 

ឥណ្ឌាគឺជាទីផ្សារធំបំផុតរបស់តេលេក្រាម ក្នុងចំណែកទីផ្សារប្រមាណ ២២% បន្ទាប់មកគឺប្រទេស រុស្ស៊ី ១០% និងឥណ្ឌូនេស៊ី ៨% ។ ការតំឡើងកម្មវិធីនេះឡើងខ្លាំងនៅឆ្នាំ ២០២១ ដោយឈានដល់ការតំឡើងប្រហែល ២១៤,៧ លានដង នៅឆមាសទីមួយនៃឆ្នាំ ២០២១ កើនឡើង ៦១% ពីឆ្នាំទៅ ដែលមានចំនួន ១៣៣ លាននៅឆ្នាំ ២០២០។

ចំនួននៃការតំឡើង គឺខុសគ្នាពីចំនួនអ្នកប្រើប្រាស់ប្រចាំខែ ។ តេលេក្រាមមានអ្នកប្រើប្រាស់សកម្មប្រចាំខែប្រហែល ៥០០ លាននាក់ប៉ុណ្ណោះ ក្នុងសេចក្ដីរាយការណ៍កាលពីដើមឆ្នាំ៕