បច្ចេកវិទ្យា៖  Telegram (តេលេក្រាម) ជាកម្មវិធីផ្ញើសារដ៏ពេញនិយម បានប្រកាសពីមុខងារនិងការកែលំអថ្មីចុងក្រោយបង្អស់កាលពីម្សិលមិញ ។ ការកែប្រែចុងក្រោយគឺផ្ដោតសំខាន់លើ វីដេអូ។ 

បន្ទាប់ពីបានដាក់ឲ្យដំណើរការ ការខលវីដេអូជាក្រុមកាលពីខែមុន ឥឡូវនេះ តេលេក្រាមអាចឲ្យមានអ្នកចូលមើលក្នុងវីដេអូខលរហូតដល់ ១០០០ នាក់។ មានន័យថា បើអ្នកធ្វើការប្រគុំតន្រ្ដី គឺអនុញ្ញាតឲ្យមានអ្នកទស្សនាដល់ ១០០០នាក់ តែអ្នកចូលរួមប្រគុំភ្លេងក្នុងវីដេអូ គឺនៅតែមានចំនួនកំណត់ត្រឹម ៣០នាក់ ដដែល។

គុណភាពនៃវីដេអូ ត្រូវបានធ្វើឲ្យកាន់តែប្រសើរជាងមុន ដែលអាចrecord ទុកជាឯកសារខ្នាតធំបាន ដោយប្រើសម្លេងពីឧបករណ៍ទូរស័ព្ទរបស់អ្នក ។ ដូច្នេះ ចាប់ពីពេលនេះទៅ គឺអ្នកអាចច្រៀងតាមបទចម្រៀងដែលអ្នកចូលចិត្តឬឆ្លើយតបដោយគ្មានការរំខាន” ។ 

ក្រៅពីមុខងារសំខាន់នេះ តេលេក្រាម បានបន្ថែមនូវការដាក់រូបភាពអេក្រង់ដែលមានចលនា និងបន្ថែមជម្រើសនៃការលុបសារដោយស្វ័យប្រវត្តិ ក្នុងមួយសប្ដាហ៍៕