បច្ចេកវិទ្យា៖ យើងចាប់ផ្តើមខិតទៅជិតកាលបរិច្ឆេទនៃការចេញ iPhone 14 Pro Max និង iPhone 14 ដែលនៅសល់តែប៉ុន្មានខែខាងមុនប៉ុណ្ណោះ។ តើ iPhone 14 Pro Max នឹងចេញនៅពេលណា? ខាងក្រោមនេះ ជាអ្វីដែលយើងអាចស្មានជាមុន តាមអ្វីអ្វីដែលយើងដឹងកន្លងមក៖

កាលបរិច្ឆេទចេញលក់ iPhone 14 Pro Max

រហូតមកដល់ពេលនេះ កាលបរិច្ឆេទចេញលក់ iPhone 14 Pro Max ត្រូវបានគេរំពឹងថានឹងមាននៅក្នុងខែកញ្ញា។ប្រសិនបើការអាប់ដេត តាមពាក្យចចាមអារ៉ាមដែលមានកន្លងមក ច្បាស់ជាធ្វើឲ្យអ្នកចង់ឡើងសេរ៊ីទៅ iPhone 14 Pro Max ជាមិនខាន។ 

ម៉ូដែល iPhone ថ្មីៗ​បំផុត​ តាមទម្លាប់គឺត្រូវ​បានក្រុមហ៊ុនធ្វើកម្មវិធី​ប្រកាស និង​ចេញ​លក់​ក្នុង​ខែ​កញ្ញា។ ដែលជាទូទៅក្រុមហ៊ុន Apple បានរៀបចំព្រឹត្តិការណ៍ពិសេសមួយ ដើម្បីប្រកាសពីការដាក់លក់ម៉ូដែល iPhone ថ្មីនៅថ្ងៃអង្គារទី 1 ឬទី 2 នៃខែកញ្ញា។ ដូច្នេះតាមការប៉ាន់ស្មានសម្រាប់ឆ្នាំ២០២២ នេះ គឺត្រូវនឹងអាចធ្វើថ្ងៃទី 6 ខែកញ្ញា ឬថ្ងៃទី 13 ខែកញ្ញា៕

តើនឹងមានអ្វីថ្មីសម្រាប់ iPhone 14 Pro Max?