រាជធានីភ្នំពេញ៖ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បានឲ្យតំណាង នាំយកនូវតេយ្យទាន ប្រគេនដល់ព្រះសង្ឃ នៅតាមវត្តចំនួន ១៤២ ទូទាំងរាជធានីភ្នំពេញ ក្នុងស្ថានភាពដែលតំបន់នេះ កំពុងបិទខ្ទប់។
ដើម្បីដោះស្រាយបញ្ហាខ្វះស្បៀងអាហារនៅតាមទីវត្តអារាម ក្នុងដំណាក់កាល ដែលប្រទេសកម្ពុជាកំពុងទទួលរងនូវ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល នោះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បានចាត់ឲ្យតំណាងរបស់លោក នាំយកនូវអំណោយទេយ្យទានមួយចំនួនធំ ប្រគេនដល់ព្រះសង្ឃដែលគង់នៅគ្រប់វត្តចំនួន ១៤២ វត្តក្នុងរាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីក្រសួងព័ត៌មាន បានលើកឡើងថា៖ «ដោយថ្ងៃដំបូងនេះ បានប្រគេនចំនួន ៤១ វត្តសិន ហើយក្រុមការងារនឹងជំរុញប្រគេនឱ្យបានគ្រប់ ១៤២ វត្តក្នុងរយៈពេល ២ ឬ ៣ ថ្ងៃខាងមុខនេះ»៕ ដោយក្នុង១វត្តៗទទួលបាន
១-អង្ករចំនួន១តោនមាន២០បេ(ក្នុង១បេមាន ៥០គីឡូ) ២-ត្រីខចំនួន២កេសមាន២០យួរ (ក្នុង១យួរ មាន១០កំប៉ុង)ស្មើ ២០០ កំប៉ុង២៤៨ កេស ៣-មីជាតិចំនួន២០កេស ៤- ទឹកផ្លែឈើគ្រប់មុខចំនួន១០កេស (ក្នុង ១ កេសមាន២៤កំប៉ុង) ៥-ទឹកដោះគោខាប់ចំនួន២កេស (ក្នុង១កេស មាន៤៨ កំប៉ុង) ៦-កាហ្វេចំនួន៥កញ្ចប់ធំ (ក្នុង១កញ្ចប់ធំមាន ៥០កញ្ចប់តូច)៧១០កញ្ចប់ធំ ៧-តែចំនួន២គីឡូក្រាម២៤៨ គីឡូ ៨-ស្ករសចំនួន១បេ(មាន ២៥ គីឡូក្រាម) ៩-អំបិលចំនួន១បេ(មាន១០គីឡូក្រាម) ១០-ទឹកត្រីចំនួន៥យួរ(ក្នុង១យួរមាន៦ ដប) ១១-ទឹកស៊ីអ៊ីវចំនួន៥យួរ (ក្នុង១យួរមាន៦ ដប) ១២-ប៊ីចេងចំនួន១បេ(មាន២៥គីឡូក្រាម)៕