Image

មានកត្តាជាច្រើនធ្វើឱ្យអ្នកស្រ្តេសជួបអារម្មណ៍តានតឹង ធុញថប់ ម៉ួម៉ៅ-ល-។ អារម្មណ៍មិនល្អទាំងនោះកើតមានឡើងលើមនុស្សគ្រប់គ្នា ហើយបង្អាក់កិច្ចការងារនិងថាមពលរបស់រាងកាយ។ ប៉ុន្តែយើងក៏អាចមានវិធីឆ្លើយតបសាមញ្ញ តែផ្តល់ផលប្រសើរនោះគឺការដកឃ្លាសម្រាកខ្លះ ដែលក្នុងពេលសម្រាកនោះ គឺយើងអាចធ្វើនូវសកម្មភាពខ្លះដែលជាវិធីជួយសម្រួលយើងបាន។ តាមលទ្ធផលស្រាវជ្រាវក៏បានបង្ហាញជាចំណុចដូចខាងក្រោម៖

. ធ្វើចលនានិងមានសកម្មភាពរាងកាយខ្លះ

ពេលជួបអារម្មណ៍តានតឹងស្មុគស្មាញ អ្នកអាចសម្គាល់ថា រាងកាយអ្នកឡើងឈឺចុករោយ ដែលមានន័យថាគួរមានពេលដកឃ្លានិងវិធីធ្វើឱ្យអារម្មណ៍អ្នកបានធូរស្បើយឡើងវិញ។ ក្នុងលទ្ធផលស្រាវជ្រាវផ្នែកសុខភាពជាច្រើនគឺបង្ហាញឱ្យអ្នករាងកាយអ្នកបានធ្វើចលនា សកម្មភាពខ្លះ ក៏ជួយសម្រាក និងសម្រាលរាងកាយអ្នកឱ្យចេញពីភាពតឹងតែង។ចេញដើរ ឬទៅរកកន្លែងដែលមានខ្យល់អាកាសគ្រប់គ្រាន់ ឬទីបរិស្ថានធម្មជាតិគឺជួយសម្រាលអ្នកបានច្រើន។

២. ងូតទឹក

ចូលងូតទឹក សាមញ្ញធម្មតាមែនតែជួយអ្នកបានច្រើន ពោលគឺឱ្យទទួលអារម្មណ៍ស្រស់ថ្លាឡើងវិញ។ មានពេលដកឃ្លាពីកិច្ចការបន្តិចអាចងូតទឹកសម្អាតកាយអ្នក អារម្មណ៍ស្រស់ស្រាយក៏ត្រឡប់មកវិញហើយអ្នកនៅតែបន្តកិច្ចការដោយប្រសិទ្ធិភាពវិញ។ 

៣. ស្តាប់ចម្រៀង

មែនហើយចម្រៀងណាដែលអ្នកចូលចិត្តតន្រ្តីប្រភេទណាដែលជួយឱ្យអ្នកសកម្ម ឬបានធូរស្បើយអារម្មណ៍កុំភ្លេចបើកវាឡើងហើយស្តាប់។ ចង្វាក់តន្រ្តីដែលអ្នកចូលចិត្តនឹងជួយសម្រាលអារម្មណ៍តានតឹង តប់ប្រមល់ឱ្យអ្នកមួយកម្រិតផងដែរ នេះបើតាមករណីសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តជាច្រើន។

៤. សរសេរអ្វីមួយចេញ

បើអ្នកជាអ្នកចូលចិត្តសរសេរជាអ្នកនិពន្ធ ប្រាកដណាស់ វិធីនេះមិនមែនជារឿងថ្មីឡើយ ប៉ុន្តែអ្នកដែលពុំមែនអ្នកសរសេរឬចូលចិត្តសរសេរ ក៏អាចសាកល្បងវិធីនេះផងដែរ។ ការសរសេរចេញនូវអ្វីដែលតានតឹងចេញឡើងគឺប្រៀបដូចដាស់តឿនឱ្យអ្នកដឹងថា អ្វីទៅដែលធ្វើឱ្យអារម្មណ៍អ្នកមិនស្រស់ថ្លា ពេលខ្លះសរសេរហូតអ្នករកឃើញនូវដើមហេតុបានទៀតផងហើយជាមួយគ្នានោះ អ្នកក៏អាចដាក់ចេញវិធីដោះស្រាយសមស្របឡើងបានផងដែរ។

៥. ទៅស្រង់ក្លិនដែលក្រអូបស្រស់ស្រាយ

មែនហើយលទ្ធផលស្រាវជ្រាវវេជ្ជសាស្រ្តជាច្រើនក៏បានបង្ហាញដែរថា ក្លិនក្រអូបធម្មជាតិពីផ្កាឬក្លិនក្រអូបផ្សេងៗដែលកែច្នៃពីធម្មជាតិ ក៏ជួយសម្រាលអារម្មណ៍ឱ្យបានប្រសើរផងដែរ។ ផ្កាស្រស់ៗ ក្លិនក្រអូបទឹកអប់ឬអុជទៀនក្រអូប គឺជួយសម្រាលអារម្មណ៍តានតឹងឱ្យចេញទៅឆ្ងាយ។

៦. ធ្វើសមាធិ

ជាការល្អប្រសើរបើអ្នកអាចរកកន្លែងស្ងប់ស្ងាត់ល្អ បរិយាកាសមានខ្យល់អាកាសល្អគ្រប់គ្រាន់ គឺការធ្វើសមាធិ​ផ្តោតលើលំហាត់ដង្ហើមនឹងឱ្យលទ្ធផលល្អទៅដល់អារម្មណ៍ និងចិត្តអ្នក។ ដោយហេតុការ សមាធិច្រើនជាលំហាត់មួយឱ្យអ្នកផ្តោតលើអារម្មណ៍ស្ងប់មួយ មិនច្របូកច្របល់ច្រើន ដូចនេះសមាធិនឹងជួយប្រយោជន៍ដល់អ្នកច្រើន នាំនូវភាពតានតឹងឱ្យរសាយចេញពីរាងកាយ៕