អាចមានពេលវេលាមួយដែលអ្នកហត់ត្រូវសម្រាកខ្លះ រួចបន្តដំណើរទៅមុខ។ ប៉ុន្តែពេលខ្លះ មិនទៅមុខក៏ដោយសារបញ្ហាខ្លះៗដូចជាស្ទាក់ស្ទើរ គិតអ្វីមួយមិនចេញមិនស្វាហាប់ដោយសារទាក់ទើរនឹងអ្វីមួយស្មៅហ្មងក្នុងចិត្តជាដើម។ ជាចំណុចជំនួយស្មារតីខ្លះអ្នកអាចពិចារណាពីចំណុចនេះ ដែលជួយអ្នកទៅមុខទៀត មិននៅមួយកន្លែងដោយហេតុថាពេលវេលាមិនចាំអ្នកឡើយ។ ដូចនេះ ចំណុចជាជំនួយស្មារតីទាំងនោះមានដូចជា៖

. ស្ថានភាពលំបាកជាគ្រូបង្រៀនអ្នក

អ្នកអាចសម្គាល់ឃើញថា ស្ថានភាពលំបាកជាច្រើនបានបង្រៀនអ្នកឱ្យរឹងមាំជាងមុនឬមានបទពិសោធច្រើនជាងមុន មានស្មារតីប្រុងប្រយ័ត្ន និងឆ្លាតវៀងវៃជាងមុន។ មែនហើយពេលវេលាខ្លះអ្នកគួរហ៊ានជួប និងហ៊ានដោះស្រាយនូវរឿងបញ្ហាចំពោះមុខ ដែលកើតមាន ដោយបញ្ញាសមត្ថភាពរបស់អ្នក ពោលគឺប្រៀបដូចជាអត្តពលិកហែលទឹកពហុជំនាញមួយរូប ទម្រាំទទួលបានជំនាញស្ទាត់ហែលមួយវិញ្ញាសាគឺត្រូវឆ្លងកាត់ការហ្វឹកហាត់ដដែលៗ អត់ធ្មត់ នឹងជួបបញ្ហាលំបាកជាច្រើនដោយពុំមែនអ្វីដែលអ្នកឃើញភាពជោគជ័យដោយគ្មានហេតុផលនោះទេ។

. អ្នកមានសមត្ថភាពប្រសើរជាងការគិតរបស់អ្នក

ពេលខ្លះការគិតទៅវិញទេដែលសម្តៅលើការគិតមិនល្អមកលើខ្លួនអ្នក ប៉ុន្តែធាតុពិតអ្នកមានកម្លាំងខ្លាំងសមត្ថភាពលើសពីការគិតអ្នកទៅទៀត ដូចពាក្យគេច្រើននិយាយថា រកមើលយតោនៅក្នុងខ្លួនអ្នករួចដាស់វាឡើង (តោក្នុងន័យនេះសម្តៅទៅលើសមត្ថភាពផ្ទាល់ខ្លួនអ្នក ចំណុចខ្លាំងអ្នករួចប្រើវា និងសំលៀងសម្រួចវាឡើង)។ អ្នកអាចចាប់ផ្តើមធ្វើវាឥលូវនេះទៅ។ 

. មើលថែ និងរក្សាទម្លាប់ដែលឱ្យអ្នក​មានសុខភាពល្អ

អ្នកដែលនៅក្បែរអ្នកនិងជួយអ្នកឱ្យបានជោគជ័យយូរអង្វែងនោះគឺ សុខភាព។ ពិតមែន បើអ្នកជោគជ័យកិច្ចការជាច្រើនប៉ុន្តែអ្នកគេងឈឺនៅមន្ទីរពេទ្យ តើភាពជោគជ័យនោះនៅក្បែរបានយូរឬទេ? តើអ្នកសប្បាយចិត្តឬទេ?ចម្លើយគឺ អ្នកអាចប្រាកដក្នុងចិត្តថា ពិតជាមិនជាមិនសប្បាយចិត្តទាំងស្រុងនោះទេ។ដូចនេះការមើលថែសុខភាព គឺជាកាតព្វកិច្ចរបស់អ្នកផងដែរ។

. ធ្វើ ឬដឹកនាំការងារអ្វីៗ ដោយមានបេះដូងមកជាមួយ

មែនហើយការបំពេញកិច្ចការអ្វីមួយ បើអ្នកមិនពេញចិត្ត មិនស្រលាញ់យកចិត្តទុកដាក់ទេនោះ លទ្ធផលដែលរំពឹងបានល្អនោះគឺមិនអាចទៅរួចទេ។ដូចនេះ ការងារគឺតម្រូវឱ្យការស្រលាញ់មកជាមួយផងដែរ បើអ្នកស្រលាញ់ការងារមានបេះដូងមកដឹកនាំក្នុងកិច្ចការងារនោះ នោះអ្នកនឹងឃើញពីថាមពលនៃក្តីស្រលាញ់តាមរយៈលទ្ធផលនោះឯង។

. ស្វែងយល់ពីប្រភពហិរញ្ញវត្ថុរបស់អ្នក និងចេះប្រើវា

ចំណុចមួយផងដែរដែលនាំឱ្យអ្នកបានចម្រើនទៅមុខនោះគឺ ការចេះប្រើប្រភពថវិកាអ្នកទៅវិនិយោគ ពង្រីកមុខរបរបង្កើនចំណូលបន្ថែមពីប្រភពផ្សេងៗ។ ដូចនេះការស្វែងយល់ពីកម្រិតថវិកាអ្នកសមត្ថភាពរកប្រភពចំណូលអ្នក និងចេះប្រើប្រាស់វាទៅតាមលទ្ធភាពដែលអាចបង្កើនចំណូលរួមទាំងការកម្សាន្តខ្លះផងជាការល្អប្រសើរមួយ។ ប៉ុន្តែអ្នកក៏គួរតាមដានសម្គាល់ផងដែរថាប្រភពថវិកាអ្នករកវាសម្រាប់ប្រើប្រាស់ពោលគឺពុំមែនរហូតឱ្យថវិកាមកប្រើប្រាស់វិញអ្នកនោះទេដែលសម្តៅទៅលើការស្វែងរកប្រភពថវិកាក្នុងកម្រិតមួយដែលអ្នកមិនភ្លេចប្រើប្រាស់វាក្នុងការវិនិយោគការសន្សំ និងការកម្សាន្ត និងប្រើប្រាស់ក្នុងពេលអាសន្នផ្សេងៗ។

. រៀនពីកំហុសរបស់អ្នក

កំហុសពុំមាននរណាម្នាក់ចង់ឱ្យវាកើតមាននោះទេប៉ុន្តែករណីខ្លះ ពេលជួបបញ្ហាលើកទីមួយ អ្នកអាចឆ្គាំឆ្គងខ្លះឧទាហរណ៍អ្នករៀនបើកបរឡានជាលើកដំបូង ប្រាកដណាស់ បត់ឆ្វេង បត់ស្តាំ ឬថយចូលចំណតនឹងមានការខុសឆ្គងខ្លះ។ ប៉ុន្តែ នៅពេលមួយអ្នកចាប់ផ្តើមរៀនសង្កេតកំហុសដែលកើតឡើងកែលម្អវាបន្តិច នោះអ្នកនឹងឃើញលទ្ធផលប្រសើរជាងមុនរហូតដល់ពេលមួយអ្នកថ្នឹកនឹងបញ្ហានោះ ដែលវាមិនធំជាងអ្នកនោះទេ។ ត្រឡប់មកវិញការសម្គាល់ពីកំហុស ដែលបានជួប នឹងក្លាយជាបទពិសោធឱ្យអ្នករឹងមាំជាមុន ឆ្លាតជាងមុន ប្រុងប្រយ័ត្នជាងមុននិងទៅមុខបន្តទៀត៕