សូមចូល Telegram  ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ភាព​រីក​ចម្រើន​បានក៏​អាស្រ័យ​ចេញ​ពី​ហេតុ​ដែល​យើង​បង្កើត​ឡើង។ ដូច​នេះ​ការ​ប្រើ​ប្រាស់​វេលា​ឱ្យ​បាន​សម​ប្រកប​ជា​រឿង​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន។ បទ​ពិសោធ​ខ្លះ​ៗ ពី​មនុស្ស​ជា​ច្រើន​ក្រ​មា​ប៉ុស្ត៍​ក៏​សូម​បង្ហាញ​នៅ​​​ក្នុង​សំណេរ​អត្ថបទ​ខាង​ក្រោម​នេះ៖​

សកម្មភាព​ធ្វើ

មែន​ហើយកិច្ច​​ការ​អ្វី​ក៏​ដោយគឺ​តម្រូវ​ឱ្យ​យើង​ចាប់​ធ្វើ​វាមិន​មែន​​​មាន​ត្រឹម​តែ​ក្តី​ស្រមៃ​ហើយ​ទុក​វា​ចោល​នោះ​ទេ។ ហោច​ណាស់​អ្នក​ត្រូវ​ចាប់​ផ្តើម​ធ្វើ​វាដោយ​មាន​ភាព​ជឿ​ជាក់ ហើយ​ពេល​ខ្លះក៏​មាន​អ្នក​ដែល​មាន​​ក្តី​ស្រមៃ​ដូច​អ្នក​ដែរ ដូច​នេះ​ពួក​គេនឹង​អាច​រួម​ដំណើរ​ជា​មួយ​អ្នក​ក្នុង​ការ​សាង​​ក្តី​ស្រមៃ​នោះ​ជា​រូប​រាង​ឡើង​។ ហេតុ​ដូច​នេះ​​ ការ​ចាប់​ផ្តើម​ធ្វើគឺ​ជា​រឿង​ត្រូវ​ធ្វើលទ្ធផល​​ចេញ​មក​ប៉ុណ្ណា​នោះ គឺ​ជា​ការ​ខិត​ខំ​​ព្យាយាម​របស់​អ្នកដែល​ចំណុច​នេះគឺ​ចង់​ឱ្យ​យើង​ផ្តោត​លើ​សកម្មភាព​ជា​ជាង​ការ​គិត​បាន​រួច​​ស្រេច​ហើយមិន​គូរ​ឡើង។

ស្តាប់

ប្រាកដ​ណាស់​ការ​ស្តាប់​គឺ​ជា​ធាតុ​ចូល​មួយ​ដែល​មាន​តម្លៃ​សម្រាប់​ការ​រីក​ចម្រើន​។ បើ​អ្នក​មិន​ស្តាប់ ឬ​មួយ​​រំលង​ហួស​ មិន​បាន​យក​ចិត្ត​ទុក​ដាក់ចំណុច​ជា​អ្វី​ដែល​ថ្មី​ក៏​​មិន​​បាន​ទទួល​​បាន​ដែរ​។ ដូច​​​នេះ​ការ​ព្យាយាម​ស្តាប់​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ និង​យក​មក​ពិចារណា​​ឱ្យ​ត្រឹម​ត្រូវ​តាម​បរិបទ​ដែល​អ្នក​មាន​គួរ​តែ​មាន​។ អ្នក​អាច​រីក​ចម្រើ​នទៅ​មុខ​ដោយ​សារ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​​ចំណុច​តូច​ៗ​នេះ​ឡើង​ហើយ​​នឹង​ឃើញ​ពី​ប្រសិទ្ធិ​ភាព​ដោយ​ខ្លួន​ឯង​។

Image

មើល​បាន​គ្រប់​ជ្រុង​ជ្រោយ

ចំណុច​សំខាន់​មួយ​ផង​ដែរដែល​ធ្វើ​ឱ្យ​យើង​ទៅ​មុខ​បាន​យូរ​អង្វែង​នោះ​គឺ​ការ​ចេះ​សង្កេត​​ឱ្យ​បាន​សព្វ​ជ្រុង​ជ្រោយ​។ ការ​សង្កេត​ នឹង​ធ្វើ​ឱ្យ​អ្នក​រីក​ចម្រើនពិសេស​ទៅ​ទៀត​នោះគួរ​​​រៀន​មើល​អ្វី​ៗ​ឱ្យ​បាន​​គ្រប់​ជ្រុង​ជ្រោយមិន​គួរ​​មាន​ព័ត៌មាន​តែ​មួយ​ខាង​​រួច​សម្រេច​នោះ​ទេ។ ព្យាយាម​សង្កេត​ឱ្យ​បាន​សព្វ​តាម​ដែល​អាច​ធ្វើ​បាននោះ​ការ​សម្រេច​របស់​អ្នក​នឹង​​មាន​ប្រសិទ្ធិភាព​។

ការ​ធ្វើ​ឱ្យ​អស់​ពី​ចិត្ត​ពី​ថ្លើម

សម្រាប់​កិច្ច​ការ​ដែល​អ្នក​ជឿ​ជាក់ក៏​គួរ​ធ្វើ​វា​​ឱ្យ​អស់​ពី​​សមត្ថភាព​​​។ ​តាម​បទ​ពិសោធ​ ​អ្នក​អាច​ស្វែង​យល់​ថាអ្វី​ដែល​អ្នក​ជឿ​ជាក់ និង​ជា​រឿង​ល្អ​​​ត្រឹម​ត្រូវគឺ​នឹង​​គ្មាន​អ្វី​​មក​ជា​ឧបសគ្គ​​អ្នក​បាន​ឡើយ។ ព្យាយាម​​ធ្វើ​កិច្ច​ការ​ដែល​អ្នក​បាន​​ដៅ​ទុកដែល​អ្នក​បាន​យល់ ​និង​ឯកភាព​ថា​ពិត​ជា​ត្រឹម​ត្រូវ​និង​សម្រេច​ថា​ត្រូវ​ធ្វើ​នោះ​ឱ្យ​ហើយដូច​នេះ​សកម្មភាព​នឹង​ចេញ​មក​ដោយ​ភាព​ត្រឹម​ត្រូវ ហើយ​ភាព​រីក​ចម្រើន​នឹង​មក​ប្រាប់​អ្នក​ដោយ​ខ្លួន​ឯងព្រោះ​អ្នក​ជា​​មនុស្ស​សំខាន់​នៃ​លទ្ធផល​នោះ​៕