កាលបរិច្ឆេទ សម្រាប់ទទួលពាក្យប្រឡង គឺចាប់ពីថ្ងៃទី០៥មីនា ២០២០ ដល់ថ្ងៃ ៩មេសា ២០២០ ។

ភ្នំពេញ​៖ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈបានឲ្យដឹងពីការ ប្រកាសប្រឡងជ្រើសរើសមន្រ្តីរាជការសម្រាប់ឆ្នាំ ២០២០ នេះ នៅតាមក្រសួងចំនួន៦ក្នុងពេលជាមួយគ្នា។

ក្រសួង ស្ថាប័នទាំង ៦នោះមាន ក្រសួង មុខងារសាធារណៈ ៨កន្លែង ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការរកិច្ច ៥កន្លែង ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ១៣៣កន្លែង​ ក្រសួងពាណិជ្ជកម្ម ៣៦កន្លែង ក្រសួងធនធានទឹកនិងឧតុនិយម ២៨កន្លែង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល១២កន្លែង។

ដែលកាលបរិច្ឆេទ សម្រាប់ទួលពាក្យប្រឡង គឺពីថ្ងៃទី០៥មីនា ២០២០ ដល់ថ្ងៃ ៩មេសា ២០២០ ឯពេលវេលាប្រឡងជាក់លាក់នឹងប្រកាសជូននៅពេលក្រោយ។

សម្រាប់ព័ត៌មានបន្ថែម​និងពីទីកន្លែងទទួលពាក្យសូមទាញយកឯកសារ ដោយចុចត្រង់តំណភ្ជាប់នេះ