រាជធានីភ្នំពេញ៖ ស្ថានទូតជប៉ុន បានប្រារព្ធពិធីប្រគល់គ្រឿងឥស្សរិយយស The Order of Rising Sun, Gold Rays with Neck Ribbon ពីព្រះចៅអធិរាជជប៉ុន ក្នុងការប្រគល់ជូនឥស្សរជនជនជាតិបរទេសសម្រាប់និទាឃរដូវឆ្នាំ២០២០ ជូនដល់ឯកឧត្តម ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ 

ក្នុងពិធីដ៏ឧត្តុងឧត្តមនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមជាអធិបតីពីឯកឧត្តម មិកាមិ​ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ កាម៉ី ហារូកូ ប្រធាន JICA ប្រចាំកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។