ខេត្តព្រះសីហនុ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាស ស្ដីពីការទទួលស្គាល់សមាភាពក្រុមប្រឹក្សាខេត្តព្រះសីហនុ ដោយទទួលស្គាល់ឯកឧត្តម សូ ជុងហួរ ធ្វើជាប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ជំនួសឯកឧត្តម ជាម ហ៊ីម ដែលលាលែងពីតំណែង។

ក្នុងសេចក្ដីប្រកាសដដែលក្រសួងមហាផ្ទៃ ក៏បានទទួលស្គាល់ ឯកឧត្តម ណុប ហេង លំដាប់លេខរៀងបម្រុងទី១ នៃបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើជាសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ផងដែរ៕